តំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងរមណីយដ្ឋាន Yen Tu (ខេត្តQuang Ninh) មានភាពល្បីល្បាញ ដែលជាទឹកដីព្រះពុទ្ធដ៏ពិសិដ្ឋ ជាមួយនឹងប្រព័ន្ធវត្តអារាម ប្រាសាទ ដែលនៅតែរក្សាទុកសញ្ញាសម្គាល់ក្នុងដំណើរការបួសរៀន បង្រៀនព្រះគុម្ពី និងចូលព្រះនិព្វានរបស់ព្រះចៅអធិរាជ Tran Nhan Tong (១២៥៨- ១៣០៨)។
![]() |
| ក្រោយពីការផ្អាករយៈពេល ២ ឆ្នាំ ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 នៅថ្ងៃទី ១០ ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពិធីបុណ្យនិទាឃរដូវ Yen Tu ឆ្នាំ ២០២៣ បានបើកឡើងវិញជាផ្លូវការ។ |
![]() |
| នេះជាពិធីបុណ្យដ៏ធំនិងវែងអន្លាយបំផុតនៅតំបន់ភាគខាងជើងវៀតណាម ដែលទាក់ទាញព្រះសង្ឃ ដូនជី ពុទ្ធបរិស័ទ ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិរាប់ពាន់នាក់ ធ្វើធម្មយាត្រាមក Yen Tu ដើម្បីថ្វាយបង្គំព្រះពុទ្ធ ហើយសម្ដែងទឹកចិត្តគោរពបូជាចំពោះព្រះចៅអធិរាជ Tran Nhan Tong។ |
![]() |
| ថ្នាក់ដឹកនាំខេត្ត Quang Ninh អនុវត្តន៍ពិធីបួងសួងសុំឲ្យប្រទេសជាតិមានសន្តិភាព ប្រជាជនមានក្ដីសុខសានត្រាណ ហើយអុជធូប និងផ្កាជូនព្រះចៅអធិរាជ Tran Nhan Tong ដែលបានបង្កើតឡើងនិកាយ Truc Lam Yen Tu។ |
![]() |
| ផ្លូវឡើងកំពូលភ្នំពិសិដ្ឋ Yen Tu គឺជាការសាកល្បងមួយចំពោះការខិតខំព្យាយាមនិងភាពស្វិតស្វាញរបស់ពុទ្ធបរិស័ទ និងភ្ញៀវទេសចរ នៅពេលឆ្លងកាត់កាំជណ្ដើរថ្មរាប់ពាន់កាំដ៏រដិបរដុបនៅតាមដងភ្នំ។ |
![]() |
| ប៉មប្រាសាទ Hue Quang (វត្ត Hoa Yen) ជាកន្លែងដែលមានរូបបដិមារព្រះចៅអធិរាជ Tran Nhan Tong ដែលត្រូវបានទទួលស្គាល់ជាសម្បត្តិជាតិនៅចុងឆ្នាំ ២០២០។ |
![]() |
| ឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្ត្រ Yen Tu នៅតែបង្កប់នូវព្រលឹងដ៏ពិសិដ្ឋនៃវប្បធម៍វៀតណាម ជាមួយនឹងវត្តអារាម ប៉មប្រាសាទរាប់សិប និងវត្ថុបុរាណរាប់ពាន់ដ៏ពោរពេញទៅដោយតម្លៃស្មារតី និងសតិអារម្មណ៍នៃនិកាយ Truc Lam Yen Tu និងវប្បធម៌ដ៏ត្រចះត្រចង់នៃរាជកាល Dai Viet។ |
![]() |
![]() |
| ស្មារតីព្រះពុទ្ធសាសនានៃនិកាយ Truc Lam Yen Tu ស្ថិតស្ថេរជានិច្ចនិរន្តរ៍ ពោរពេញទៅដោយអត្តសញ្ញាណនៃវប្បធម៌ Dai Viet។ |
![]() |
| ទិដ្ឋភាពនៅវត្ត Hoa Yen។ |
![]() |
| វត្ត Mot Mai ជាទីកន្លែងដែលព្រះចៅអធិរាជ Tran Nhan Tong ចងក្រងព្រះគុម្ពី។ |
![]() |
| ក្នុងប៉ុន្មានថ្ងៃដំបូងនៃឆ្នាំថ្មី តំបន់កេរ្តិ៍ដំណែលនិងរមណីយដ្ឋាន Yen Tu បានទទួលភ្ញៀវទេសចររាប់ម៉ឺននាក់មកទស្សនានិងបូជាព្រះពុទ្ធ។ |
![]() |
| រូបព្រះបដិមារព្រះចៅអធិរាជ នៅតំបន់ An Ky Sinh មានទម្ងន់ ១៣៨ តោន ដែលត្រូវបានធ្វើឡើងតាមរបៀបចាក់ពុម្ភសំរិទ្ធដោយដៃជាប្រពៃណី។ |
![]() |
| ភ្ញៀវទេសចរអន្តរជាតិជាច្រើនចែករំលែកសេចក្តីរីករាយនៅលើដំណើរឡើងភ្នំពិសិដ្ឋ Yen Tu។ |
![]() |
| វត្ត Dong ស្ថិតនៅលើកម្ពស់ ១០៦៨ ម៉ែត្រ ជាកន្លែងដែលអ្នកណាក៏មានបំណងចង់មកម្តងក្នុងជីវិត ដើម្បីអុជធូប ថ្វាយបង្គំព្រះពុទ្ធ បង្ហាញពីទឹកចិត្តស្មោះត្រង់៕ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ













