![]() |
| ការតាំងពិព័រណ៌ “ការលាន់លឺរំពងជានិច្ចនៃបទចម្រៀងជ័យជំនះ” ត្រូវបានរៀបចំឡើងនៅកេរ្តិ៍ដំណែលពន្ធនាគារ Hoa Lo ក្នុងឱកាសរំលឹកខួបលើកទី ៧១ ទិវារំដោះរដ្ឋធានីហាណូយ (១០ តុលា ឆ្នាំ១៩៥៤ - ១០ តុលា ឆ្នាំ២០២៥)។ (រូបថត៖ VOV) |
![]() |
| កន្លែងចាប់ផ្ដើមនៃការតាំងពិព័រណ៌ “ការលាន់លឺរំពងជានិច្ចនៃបទចម្រៀងជ័យជំនះ” នៅកេរ្តិ៍ដំណែលពន្ធនាគារ Hoa Lo។ រូបថត៖ ពន្ធនាគារ Hoa Lo |
![]() |
| ការតាំងពិព័រណ៌ រួមមានខ្លឹមសារចំនួនបី៖ “ឆន្ទៈដ៏អង់អាចក្លាហានមោះមុត”; "ហាណូយ - ថ្ងៃនៃជ័យជំនះ"; “ពណ៌នៃទីក្រុងហាណូយ”។ |
![]() |
| នៅក្នុងផ្នែកទីមួយ “ឆន្ទៈដ៏អង់អាចក្លាហានមោះមុត” មានព័ត៌មាន និងឯកសារ ដែលរំលឹកអំពីពេលវេលានៅខែធ្នូ ឆ្នាំ ១៩៤៦ ដោយឆ្លើយតបទៅនឹងសេចក្ដីអំពាវនាវរបស់លោកប្រធានហូជីមិញ សម្រាប់ការតស៊ូទូទាំងប្រទេស កងទ័ព និងប្រជាជនហាណូយបានប្រយុទ្ធយ៉ាងក្លាហាន ដែលជាការចាប់ផ្ដើមនៃការតស៊ូប្រឆាំងអាណានិគមនិមបារាំង។ |
![]() |
![]() |
| តំបន់បង្ហាញឯកសារអំពីយុទ្ធជនបដិវត្តន៍ដែលត្រូវសត្រូវដាក់ឃុំឃាំងនៅ Hoa Lo ក្នុងអំឡុងឆ្នាំនៃការតស៊ូ ដែលរំលឹកឡើងវិញនូវឆន្ទៈរបស់ជំនាន់ទាំងមូលដែលមិនចុះចាញ់នឹងនឹមត្រួតត្រា។ |
![]() |
![]() |
| ផ្នែកទីពីរ "ហាណូយ - ថ្ងៃជ័យជំនះ" បើកជំពូកថ្មីជាមួយនឹងឯកសារដែលឆ្លុះបញ្ចាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ។ |
![]() |
| ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស លោកប្រធានហូជីមិញ និងគណៈកម្មាធិការបក្សទទួលបន្ទុករដ្ឋធានីដោយផ្ទាល់ ការងារទទួលគ្រប់គ្រងត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ន និងគ្រប់ជ្រុងជ្រោយ។ កម្មាភិបាល យុទ្ធជន និងប្រជាជនទីក្រុងហាណូយបានតស៊ូយ៉ាងម៉ឺងម៉ាត់ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធ ទប់ស្កាត់ឧបាយកលបំផ្លិចបំផ្លាញ និងការចាប់បង្ខំឲ្យធ្វើចំណាកស្រុក។ |
![]() |
| ប្រជាជនទីក្រុងហាណូយបានរៀបចំទង់ផ្កា ដើម្បីស្វាគមន៍ កងទ័ពជ័យជម្នះនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៥៤ ក្នុងបរិយាកាសដ៏សប្បាយរីករាយ និងរំជួលចិត្ត។ (ក្នុងរូបថត៖ ហាងកាត់ដេរមួយកំពុងដេរទង់ជាតិ) |
![]() |
| នៅគ្រាប្រវត្តិសាស្ត្រនៃថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៥៤ គ្រប់ច្រកល្ហកក្នុងរដ្ឋធានីត្រូវបានគ្របដណ្ដប់ដោយទង់ជាតិ និងផ្កា។ គ្រប់ផ្ទះបានព្យួរទង់ជាតិ បដា ចង្កៀងគោម ក្លោងទ្វារស្វាគមន៍ ត្រូវបានតំឡើងនៅតាមច្រកទ្វារចូលក្នុង និងផ្លូវនានាក្នុងរដ្ឋធានី... មនុស្សម្នានាំគ្នាចុះតាមដងផ្លូវ ដោយច្រៀងយ៉ាងខ្លៀវក្លា។ |
![]() |
| វត្ថុអនុស្សាវរីយ៍អំពីថ្ងៃរំដោះរដ្ឋធានី ថ្ងៃទី ១០ តុលា ១៩៥៤។ |
![]() |
![]() |
| ភ្ញៀវទេសចរទាំងក្នុងស្រុកនិងបរទេស មកទស្សនាការតាំងពិពណ៌ ស្វែងយល់បន្ថែមអំពីរឿងរ៉ាវនៃការតស៊ូរយៈពេល ៦០ ទាំងយប់ទាំងថ្ងៃរបស់ទីក្រុងហាណូយ និងភាពអង់អាចក្លាហានរបស់ប្រជាជននៅមុនថ្ងៃរំដោះរដ្ឋធានី ឆ្នាំ ១៩៥៤។ |
![]() |
| ខ្លឹមសារទី៣ “ពណ៌នៃទីក្រុងហាណូយ” គឺជារូបភាពឆ្លុះបញ្ចាំងពីរដ្ឋធានីហាណូយ ជាកន្លែងប្រមូលផ្ដុំនូវតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌តាំងពីយូរលង់មករបស់ប្រជាជាតិ។ |
![]() |
| ភាពស្រស់ស្អាតនៃទីក្រុងគឺភាពសុខដុមរមនារវាងលក្ខណៈបុរាណនិងទំនើប រវាងប្រពៃណី និងជីវភាពដ៏ស្វាហាប់។ ផលិតផលពិសេសនៃរដ្ឋធានី និងភូមិសិប្បកម្ម នានាបានរួមចំណែកធ្វើឱ្យទីក្រុងហាណូយកាន់តែស្រស់ស្អាត។ |
![]() |
| បន្តនូវប្រពៃណីវីរភាព ជនហាណូយសព្វថ្ងៃនេះបានរួមដៃគ្នាថែរក្សា និងលើកតម្កើងតម្លៃល្អប្រសើរ រួមចំណែកសរសេរបន្តនូវទំព័រប្រវត្តិសាស្ត្រមាសនៃ “រដ្ឋធានីវីរភាព” “ទីក្រុងដើម្បីសន្តិភាព”។ (ក្នុងរូបថត៖ ទិដ្ឋភាពបង្កើតឡើងវិញនូវ រូបភាពជនហាណូយព្យួរទង់ជាតិស្វាគមន៍កងទ័ពជ័យជម្នះត្រឡប់មកវិញ។ រូបថត៖ ពន្ធនាគារ Hoa Lo) |
![]() |
| ការតាំងពិព័រណ៍ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅពន្ធនាគារ Hoa Lo លេខ ១ ផ្លូវ Hoa Lo សង្កាត់ Cua Nam ទីក្រុងហាណូយ។ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

















