![]() |
ដោយមានចំងាយប្រហែល ២០គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុងហាណូយតាមភាគខាងលិច ភូមិផ្កា Tay Tuu (ខ័ណ្ឌ Bac Tu Liem) គឺជាទីកន្លែង ដាំផ្កា ដែលមានអាយុកាលច្រើនឆ្នាំ ដោយផ្គត់ផ្គង់ផ្កាស្រស់ៗដល់ទីក្រុងហាណូយ និងខេត្តក្រុងភាគខាងជើងជាច្រើន។ រូបថត៖ VTC
![]() |
ផ្កាគ្រប់ប្រភេទត្រូវបានប្រជាជន Tay Tuu ដាំនៅចុងឆ្នាំភាគច្រើនគឺ ផ្កាលីលី ផ្កា និងផ្កាកុលាប។ រូបថត៖ VTC
![]() |
រូបថត៖ anninhthudo.vn
![]() |
ចម្ការផ្កាលីលីបានចាប់ផ្តើមដុះពន្លកហើយ។ រូបថត៖ កាសែតឧស្សាហកម្ម និងពាណិជ្ជកម្ម
![]() |
ប្រជាកសិករនៅភូមិផ្កា Tay Tuu ខ័ណ្ឌ Bac Tu Liem ប្រមូលផលផ្កាកុលាបបម្រើទីផ្សារ។ រូបថត៖ VNA
![]() |
នាប៉ុន្មានថ្ងៃនេះ ប្រជាកសិករនៅទីនេះកំពុងថែរក្សា ផ្កាយ៉ាងសកម្ម ដើម្បីត្រៀមរៀបចំសម្រាប់ការប្រមូលផលដ៏ធំបំផុតប្រចាំឆ្នាំ។ រូបថត៖ កាសែតច្បាប់ និងសង្គម។
![]() |
រូបថត៖ កាសែតអ្នកសារព័ត៌មាន
![]() |
ដើម្បីឱ្យផ្ការីកចំឱកាសបុណ្យចូលឆ្នាំថ្មី វាលផ្កានៅទីនេះភាគច្រើនត្រូវបានដាំនៅក្នុងផ្ទះសំណាញ់ ឬបើកភ្លើងបំភ្លឺនៅពេលរាត្រី។ រូបថត៖ VTC
![]() |
ចាប់ពីដើមខែ៩ តាមប្រតិទិនច័ន្ទគតិ ប្រជាជននៅទីនេះបានចាប់ផ្ដើមរៀបចំរដូវផ្កាតេត។ ជាពិសេសដល់ខែធ្នូ ការងារកាន់តែប្រញាប់ប្រញាល់ តាំងពីការស្រោចទឹក ថែទាំផ្កា។ រូបថត៖ VTC
![]() |
អ្នកដាំផ្កានៅ Tay Tuu ចែករំលែក ក្រៅពីពីបច្ចេកទេសដាំ និងថែទាំ កត្តាកំណត់ ទិន្នផលផ្កាគឺអាកាសធាតុ។ ប្រសិនបើមានពន្លឺថ្ងៃ សំណើមខ្ពស់ ផ្កានឹងរីកយ៉ាងងាយ ហើយប្រសិនបើមានភ្លៀងធ្លាក់ជាប់ៗគ្នានោះ ផ្កានឹងមិនស្រស់ស្អាតឡើយ។ រូបថត៖ កាសែតច្បាប់ និងសង្គម
![]() |
ថ្វីត្បិតតែអាកាសធាតុមានភាពមិនប្រក្រតីជាច្រើន ប៉ុន្តែអ្នកថែសួនបានវាយតម្លៃថា ឆ្នាំនេះផ្កា Tay Tuu មានរដូវផ្កាដ៏ស្រស់ស្អាត និងផ្តល់ទិន្នផលខ្ពស់។ រូបថត៖ កាសែតអ្នកសារព័ត៌មាន
![]() |
ម្ចាស់ចម្ការផ្កាជាច្រើននៅ Tay Tuu កំពុងប្រញាប់ប្រញាល់ប្រមូលផលផ្កា បម្រើទីផ្សារ។ រូបថត៖ anninhthudo.vn
![]() |
រូបថត៖ កាសែតអ្នកសារព័ត៌មាន
![]() |
ផ្កាត្រូវបានរៀបដាក់ ដើម្បីរង់ចាំឈ្មួញមកប្រមូល។ ក្រៅពីផ្គត់ផ្គង់ផ្កាជូនទីផ្សារហាណូយ ផ្កានៅទីនេះក៏ត្រូវបានឈ្មួញនាំមកទៅបញ្ចេញលក់នៅខេត្ត ក្រុងជាច្រើននៅភាគខាងជើងផងដែរ។ រូបថត៖ VTC
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ













