ចាប់តាំងពីឆ្នាំ ១៩៩៧ នៅពេលដែលត្រូវបានផ្ដាច់ពីខេត្ត Quang Nam - Da Nang បង្កើតជាទីក្រុងក្រោមឱវាទមជ្ឈិមមក ទីក្រុង Da Nang មានជំហានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្លាយជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងសង្គមនៃតំបន់ភាគកណ្តាល-តីង្វៀន។ គម្រោងសំខាន់ៗ និងគួរឱ្យចាប់អារម្មណ៍ក្នុងវិស័យជាច្រើន បានរួមចំណែកបង្កើតមុខមាត់ទីក្រុងដ៏ស្រស់ស្អាតនិងទំនើប។
ស្ពានទន្លេ Han បានបើកការដ្ឋានសាងសង់នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៩៨ ហើយត្រូវបានសម្ពោធចំឱកាសខួបលើកទី ២៥ ទិវារំដោះទីក្រុង Da Nang នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០០០។ នេះគឺជាមោទនភាពរបស់ប្រជាជន Da Nang។
ស្ពានទន្លេ Han មានភាពល្បីល្បាញដោយសារភាពចុះសម្រុងគ្នា មនោរម្យ បង្កើតសោភ័ណ្ណភាពដ៏ស្រស់ស្អាតសម្រាប់ទីក្រុង Da Nang។
នេះជាស្ពានបង្វិលដំបូងគេ ដែលរចនា និងសាងសង់ដោយវិស្វករ និងកម្មករវៀតណាម។ រហូតមកដល់ពេលនេះ នេះនៅតែជាស្ពានបង្វិលតែមួយគត់នៅវៀតណាម។
នៅតាមបណ្តោយមាត់ទន្លេ Han ទាំងសង្ខាង (Da Nang) គម្រោងធំៗជាច្រើនបាននិងកំពុងត្រូវបានអនុវត្តន៍ ហើយអគារខ្ពស់ៗដុះឡើងជាបន្តបន្ទាប់។
ស្ពាននាគ ឆ្លងទន្លេ Han ត្រូវបានសម្ពោធក្នុងឱកាសខួបលើកទី ៣៨ ទិវារំដោះទីក្រុង Da Nang (ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ១៩៧៥ - ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៣)។ ស្ពាននាគបានក្លាយទៅជានិមិត្តរូបនៃទីក្រុង Da Nang និងជាចំណុចលេចធ្លោដែលភ្ញៀវទេសចរណាមិនអាចរំលងបាននៅពេលមកដល់ទីក្រុង Da Nang ម្ដងៗ។
ឧទ្យាន APEC ស្ថិតនៅក្បែរទន្លេ Han ជាប់នឹងស្ពាននាគ។
គម្រោងកែលម្អ ជួសជុលវិមានរំលឹកវិញ្ញាណក្ខន្ទទទីក្រុងឡើងវិញ និងជួសជុល ពង្រីកទីលាន ២៩ មីនា ទើបតែត្រូវបានសម្ពោធ។
Sun Wheel ស្ថិតនៅក្នុងឧទ្យានអាស៊ី ខណ្ឌ Hai Chau។
ឆ្នេរ Da Nang ត្រូវបានគេស្គាល់ថា ជាឆ្នេរមួយក្នុងចំណោមឆ្នេរស្អាតបំផុតទាំង៦លើពិភពលោក។
កំពង់ផែត្រី Tho Quang ត្រូវបានវិនិយោគយ៉ាងល្អ។
ឧបទ្វីប Son Tra ស្ថិតនៅភាគឦសាននៃទីក្រុង Da Nang ដែលត្រូវបានគេប្រៀបប្រដូចជា "កំណប់ទ្រព្យ" ធម្មជាតិ ជាសួតបៃតងនៃទីក្រុង។
កំពង់ផែ Da Nang មានទីតាំងនៅក្នុងឈូងសមុទ្រ Da Nang ជាមួយនឹងផ្ទៃដី ១២ គីឡូម៉ែត្រការ៉េ និងប្រព័ន្ធដឹកជញ្ជូនដ៏ងាយស្រួលនោះ បច្ចុប្បន្នគឺជាកំពង់ផែដ៏សំខាន់នៅក្នុងខ្សែសង្វាក់សេវាកម្មឡូជីស្ទីកនៃតំបន់ភាគកណ្តាលវៀតណាម។
ស្ពានអាកាស Hue។
កេរ្តិ៍ដំណែលច្រក Hai Van បន្ទាប់ពីការជួសជុលកែលម្អឡើងវិញ។
មជ្ឈមណ្ឌលរដ្ឋបាលនៃស្រុក Hoa Vang ទីក្រុង Da Nang។
កីឡដ្ឋាន Hoa Xuan ត្រូវបានវិនិយោគសាងសង់យ៉ាងទំនើប។
ជ្រុងមួយនៃរមណីយដ្ឋាន Ngu Hanh Son ដ៏ល្បីល្បាញ។