យោងតាមសៀវភៅប្រវត្តិសាស្ត្របានកត់ត្រាថា តំបន់ទឹកដី Go Cong កាលពីមុនគឺជាតំបន់ព្រៃរហោស្ថាន ដែលមានមនុស្សតិចតួចរស់នៅ។ នៅពាក់កណ្តាលសតវត្សទី ១៨ មានបុរសម្នាក់ឈ្មោះ Tran Van Hue មកទីនេះ ដើម្បីបង្កើតអាជីពនិងគាស់រានដីថ្មី។ ជាបណ្ដើរៗ ប្រជាជនមកពីគ្រប់ទិសទី បានប្រមូលផ្តុំនៅទីនេះកាន់តែច្រើនឡើងៗ ហើយតម្រូវការទិញលក់និងជួញដូរទំនិញក៏បានកើនឡើងផងដែរ។ ដូច្នេះ នៅឆ្នាំ ១៨១៥ លោក Tran Van Hue បានបង្កើតផ្សារដំបូងនៅទីនេះ ដែលមានឈ្មោះថា Vinh Loi ប៉ុន្តែអ្នកស្រុកធ្វាប់ហៅថាផ្សារ Giong។ លោក Truong Quoc Huy រស់នៅនិងជួញដូរនៅផ្សារ Giong បាននិយាយថា៖ “ផ្សារនេះបើកនៅលើផ្ទៃដីរបស់លោក Hue។ លោកមានផ្ទៃដីធំទូលាយណាស់ ហើយលោកបានអនុញ្ញាតឲ្យប្រជុំផ្សារនៅទីនេះ។ បន្ទាប់មក ផ្សារនេះត្រូវបានពង្រីកជាបណ្ដើរៗ ទើបគេហៅថាផ្សារ Giong លោក Hue”។
ជ្រុងមួយនៃផ្សារ Vinh Binh សព្វថ្ងៃនេះ។ រូបថត៖ Xuan Quang/VOV ចរាចរណ៍ |
តាមជំនឿតាំងពីបុរាណថា ដើម្បីឱ្យមានជីវភាពធូរធារនិងសម្បូរសប្បាយ គឺអាស្រ័យដោយមានព្រះអាទិទេពប្រទានពរជ័យ នាំមកនូវអាកាសធាតុអំណោយផល និងរដូវប្រមូលផលល្អ។ ហើយលោក Tran Van Hue បានជួសជុលនិងកែលំអ ប្រាសាទដែលមានស្រាប់ ទៅជាសាលាភូមិ Vinh Loi សម្រាប់គោរពបូជាអ្នកតាភូមិ។ ចាប់តាំងពីពេលនោះមក មនុស្សមកពីគ្រប់ទីកន្លែងបានមកទីនេះដើម្បីតាំងលំនៅនិងបង្កើតអាជីព។ លោក Vo Thanh Suong ប្រជាជនរស់នៅផ្សារ Giong បានឲ្យដឹងថា៖ “កាលពីមុន នៅទីនេះមានមនុស្សកកកុញណាស់ នៅពេលយប់ នៅក្នុងសាលាភូមិតែងតែរៀបចំការបញ្ចាំងខ្សែភាពយន្តឱ្យអ្នកស្រុកមើល។ ថ្ងៃណាក៏មានការបញ្ចាំងភាពយន្ត ហើយក៏មានការច្រៀងចម្រៀង Boi ចាក់អាប៉ោងនិងខ្លាខ្លោកផងដែរ។ ពិធីបុណ្យនៅទីនេះក៏ល្បីល្បាញណាស់។ ប្រជាជនមកពី My Tho, Cho Gao, Go Cong Dong ក៏មកចូលរួមផងដែរ”។
នំសណ្តែកបណ្តុះនៅផ្សារ Giong ត្រូវបានមនុស្សជាច្រើនពេញនិយម។ រូបថត៖ Xuan Quang/VOV ចរាចរណ៍ |
សម្រាប់ប្រជាជន Go Cong និយាយដោយឡែក និងប្រជាជន Tien Giang និយាយរួម ផ្សារ Giong មិនត្រឹមតែជាកន្លែងជួញដូរកសិផល និងម្ហូបអាហារសម្រាប់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងផ្លាស់ប្តូរវប្បធម៌របស់ប្រជាជននៅភាគខាងត្បូងផងដែរ។ ផ្សារ Giong គឺជានិមិត្តសញ្ញាវប្បធម៌របស់សហគមន៍ប្រជាជននៅ Go Cong ដែលរួមចំណែកដល់អត្តសញ្ញាណពិសេសដោយឡែករបស់ទឹកដីនេះ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

