សមាគមទេសចរណ៍ខេត្តBinh Duong បានស្វាគមន៍ក្រុមភ្ញៀវទេសរណ៍អញ្ជើមកទស្សនា (រូបថត៖ កាសែត Binh Duong អនឡាញ) |
ដោយមានទីតាំងអំណោយផល ពោលគឺមានចម្ងាយពីមជ្ឈមណ្ឌលទីក្រុងហូជីមិញប្រមាណ ៣០ គីឡូម៉ែត្រតែប៉ុណ្ណោះ ខេត្ត Binh Duong អាចតភ្ជាប់យ៉ាងងាយស្រួលជាមួយទីក្រុងធំៗ និងប្រទេសដទៃទៀតក្នុងតំបន់។ ជាពិសេសភូមិសាស្ត្រខេត្តគឺជាចំណុចប្រសព្វនៃទន្លេចំនួន ៣ គឺទន្លេ Saigon ទន្លេ Dong Nai និងទន្លេ Be ដោយបង្កើតឡើងទេសភាពធម្មជាតិដ៏ស្រស់បំព្រង សួនផ្កាបៃតង ដោយសក្តិសមនឹងប្រភេទទេសចរណ៍អេកូឡូស៊ី សម្រាកលំហែកាយ។ លោក Nguyen Thanh Phong អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Binh Duong បានឲ្យដឹងថា៖ “លក្ខខ័ណ្ឌនៅចំពោះមុខសម្រាប់វិស័យទេសចរណ៍ខេត្ត Binh Duong អភិវឌ្ឍន៍គឺមានទីតាំងភូមិសាស្ត្រអំណោយផល នៅក្បែរទីក្រុងធំៗ ។ ដោយស្ថិតនៅផ្លូវជាតិសំខាន់ៗ បានជាភ្ញៀវទេសចរអាចមកកាន់ខេត្ត Binh Duong យ៉ាងងាយស្រួល។ ទាក់ទងនឹងវិស័យទេសចរណ៍នៅខេត្ត Binh Duong នោះ នារយៈពេលកន្លងទៅ គឺមានការអភិវឌ្ឍ ដោយទាក់ទាញបរិមាណភ្ញៀវទេសចរអញ្ជើញមកទស្សនាខេត្ត Binh Duong យ៉ាងច្រើនកុះករ។ លើលពីនេះទៅទៀត ខេត្ត Binh Duong ក៏មានកេរដំណែលវប្បធម៌ រមណីដ្ឋានចំការផ្លែឈើមួយចំនួនផងដែរ”។
ដើម្បីអនុវត្តបនីយកម្មការតភ្ជាប់អភិវឌ្ឍន៍ទេសចរណ៍ជាមួយខេត្ត ក្រុងនានានៅតំបន់ណាមបូខាងកើតនោះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Binh Duong បានបន្តសម្របសម្រួលជាមួយទីភ្នាក់ងារទេសចរណ៍នានាដើម្បីធ្វើអាជីវកម្ម និងអភិវឌ្ឍន៍បណ្ដាញទេសចរណ៍ផ្លូវទឹកតាមដងទន្លេ Sai Gon និងទន្លេ Dong Nai ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្ត Binh Duongជាពិសេសគឺភ្ញៀវទេសចរណ៍អន្តរជាតិ។ ទន្ទឹមនឹងនោះ ធ្វើអាជីវកម្មលើមណ្ឌលទេសចរណ៍ដែលមានស្រាប់ ក៏ដូចជាកេរ្កិ៍ដំណែលប្រវត្តិសាស្រ្តវប្បធម៌ ទស្សនាភូមិរបរប្រពៃណី ទេសចរណ៍ខាងវិញ្ញាណទេសចរណ៍កីឡាលំដាប់ខ្ពស់ជាដើម។ លោក Nguyen Thanh Phong អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Binh Duong បានឲ្យដឹងថា៖ “មកដល់បច្ចុប្បន្ននេះ ខេត្តបានចេញផ្សាយផែនការជាក់លាក់សម្រាប់កម្មវិធីនេះហើយ។ យើងខ្ញុំបានកសាងគោលដៅមកដល់ និងទួរទេសចរណ៍នានា ដោយធានាបរិមាណភ្ញៀវទេសរអញ្ជើញមកទស្សនា ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសេវាកម្ម ពង្រីកតម្លៃកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌នៅក្នុងភូមិសាស្ត្រខេត្ត។ ក្រៅពីនោះ យើងខ្ញុំក៏បានអំពាវនាវឱ្យធ្វើសង្គមនីយកម្មការវិនិយោគលើវិស័យទេសចរណ៍ផងដែរ” ។
មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Binh Duong សហការជាមួយភ្នាក់ងារទេសចរណ៍ ដើម្បីអភិវឌ្ឍផ្លូវទេសចរណ៍តាមដងទន្លេ (រូបថត៖ កាសែតទេសចរណ៍) |
ដោយមានការតម្រង់ទិសដៅទាំងនេះ វិស័យទេសចរណ៍ ខេត្ត Binh Duong កំពុងពង្រឹងការអនុវត្តគោលការណ៍សង្គមភាវូបនីយកម្មក្នុងការផ្សព្វផ្សាយ ជំរុញទេសចរណ៍ក្នុងប្រទេស ហើយផ្សព្វផ្សាយ និងពន្លឿនទេសចរណ៍ទៅកាន់បរទេសជាបណ្ដើរៗ ជាពិសេសគឺបណ្ដាប្រទេសក្នុងប្លុកអាស៊ាន កសាង និងអភិវឌ្ឍន៍ពាណិជសញ្ញាទេសចរណ៍ ដោយផ្សារភ្ជាប់ជាមួយរូបភាពមនុស្សនៅខេត្ត Binh Duong ដ៏រួសរាយរាក់ទាក់ ស្រឡាញ់ភ្ញៀវទេសចរ ក៏ដូចជាជំរុញការតភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយខេត្ត ក្រុងនានានៅទូទាំងប្រទេស ក្នុងការទាក់ទាញភ្ញៀវទេសចរអញ្ជើញមកទស្សនាខេត្ត Binh Duong ផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

