ឃុំ Tan Cuong ស្ថិតនៅចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីទីក្រុង Thai Nguyen ប៉ែកខាងលិច។ ភ្ញៀវទេសចរណ៍អាចជិះម៉ូតូឬកង់ដើម្បីគយគន់ទេសភាពទួលតែនិងថតរូបអនុស្សាវរីយ៍។ លក្ខណៈដីធ្លីនៅឃុំ Tan Cuong គឺដីក្រហម-លឿង និងដីល្បាប់ពីទន្លេ Cong ។ ប្រភេទដីនេះ សមស្របនឹងដំណាំស្រូវ បន្លែ ដំណាំឧស្សាហកម្ម ជាពិសេសគឺដើមតែ។ គ្រួសារមួយចំនួននៅទីនេះ នៅតែរក្សាដើមតែបុរាណ ជាមួយនឹងប្រពៃណីផលិតតែដែលមានអាយុកាលរាប់រយឆ្នាំ។ លោកស្រី Ly Thi Chien ជនជាតិ Tay ប្រធានសហករណ៍ ATK Gio Ngan នៅភូមិ Ban Buc ឃុំ Dong Thinh ស្រុក Dinh Hoa ខេត្ត Thai Nguyen បានឲ្យដឹងថា៖ “អាចនិយាយបានថា កន្លែងដែលមានសម្រស់ដ៏ទាក់ទាញបំផុតគឺ Dai Tu និង Dinh Hoa។ ប៉ុន្តែ ចំពោះ Tan Cuong នោះគឺរសជាតិនៃតែនិងភាពស្រស់ស្អាតនៃតំបន់ខ្ពង់រាបនិងតំបន់វាលទំនាប។ មកដល់ខេត្ត Thai Nguyen បើចង់ពិសារតែនិងទស្សនាដើមតែដ៏ល្បីឈ្មោះរបស់ខេត្ត Thai Nguyen គឺត្រូវមកកាន់ភូមិតែ Tan Cuong។ នៅក្នុងភូមិ មានគំរូ “Tra Que Em” (តែនៃស្រុកកំណើតរបស់ខ្ញុំ) ជាគំរូតែជនបទមួយដែលក្រុមគ្រួសារនិងសាច់ញ្ញាតិបានជ្រើសរើសបទពិសោធន៍ផលិតតែបែបបុរាណ ហើយបន្ទាប់មកបានលីងតែដោយរួមបញ្ចូលគ្នានូវបច្ចេកទេសទំនើប ប៉ុន្តែមិនបាត់បង់តម្លៃរបស់តែឡើយ”។
ទួលតែ Cau Da គឺជាទួលតែដ៏ស្រស់ស្អាតមួយនៃខេត្ត Thai Nguyen ។ រូបថត៖ Ngoc Linh/thainguyen.gov.vn |
បណ្តាទួលតែនៅឃុំ Tan Cuong មានតាំងពីយូរយារណាស់មកហើយ ហើយស្ទើរតែគ្រប់គ្រួសារនៅទីនេះដាំតែ។ មកដល់ទីនេះ ភ្ញៀវទេសចរនឹងមើលឃើញវាលតែដ៏ធំល្វឹងល្វើយ លាតសន្ធឹងរហូតដល់ជើងមេឃ។ មានចម្ការតែតម្រៀបគ្នាដូចជាវាលស្រែរាបស្មើពណ៌បៃតង ហើយក៏មានទួលតែខ្លះមានរាងមូលដូចនឹងថាសបាយដំណើបអញ្ជឹង។ លោក Ngo Van Van សមាជិកសហករណ៍ Tra Que Em នៅភូមិ Hong Thai ឃុំ Tan Cuong ខេត្ត Thai Nguyen បានឲ្យដឹងថា៖ “គំរូ Tra Que Em គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរបស់ខ្ញុំជាមួយសម្ព័ន្ធសហករណ៍របស់ឃុំ Tan Cuong ។ ខ្ញុំរស់នៅភូមិ Hong Thai ឃុំ Tan Cuong ទីក្រុង Thai Nguyen។ ផ្ទះខ្ញុំត្រូវបានបែងចែកជាច្រើនផ្នែក។ ផ្នែកមួយនៅច្រាំងទន្លេគឺជាតំបន់ដែលទឹកបឹង Ho Nui Coc ហូរចុះមកបង្កើតជាទន្លេ ខ្ញុំដាំតែលើផ្ទៃដីប្រហែល ២.០០០ ម៉ែត្រការ៉េ។ បន្ទាប់មក ទួល វាលស្រែ និងទីធ្លារបស់គ្រួសារខ្ញុំក៏គួរឲ្យចាប់អារម្មណ៍ ធំទូលាយ និងស្រស់ស្អាតណាស់”។
ឃុំ Tan Cuong មានខ្យល់អាកាសបរិសុទ្ធពេញមួយឆ្នាំ បង្កើតអារម្មណ៍នៃការសម្រាកលំហែកាយសម្រាប់មនុស្សគ្រប់រូបនៅពេលមកទស្សនា។ ឈរពីលើកំពូលទួល ហើយមើលទៅឆ្ងាយ ភ្ញៀវទេចរណ៍នឹងមើលឃើញផ្ទាំងគំនូរពណ៌បៃតងនៃដើមតែ។
ទួលតែ Tan Cuong មិនមានរដូវប្រមូលផលជាក់លាក់នោះទេ ព្រោះដើមតែត្រូវបានដាំដុះពេញមួយឆ្នាំ។ ដូច្នេះហើយ ពេលណាក៏សមរម្យសម្រាប់ទស្សនាដែរ។ ប្រសិនបើអ្នកចង់មានរូបថត check-in ស្អាតៗនោះ រដូវក្តៅ ចាប់ពីខែមេសាដល់ខែមិថុនា នឹងក្លាយជាពេលវេលាដ៏ល្អបំផុត។ នៅពេលនោះ អាកាសធាតុនៅ Thai Nguyen ពិតជាល្អណាស់ មានពន្លឺថ្ងៃ ត្រជាក់ស្រួល ជួយឱ្យភ្ញៀវទេសចរមានរូបថតស្អាតៗបំផុត។ អ្នកស្រី Ly Thi Chien បានបន្ថែមថា៖ “ប្រសិនបើភ្ញៀវទេសចរមានបំណងចង់ស្វែងយល់ ពួកយើងនឹងសម្របសម្រួលជាមួយមិត្តភ័ក្តិមកពីសហករណ៍តែ Tan Cuong និងសហករណ៍តែ Tra que em ដើម្បីឲ្យភ្ញៀវទេសចរអាចពិសោធន៍ដំណើរការផលិតតែ ចាប់ពីការរើសយក ការសម្ងួត លីង និងស្រង់រសជាតិ។ ភ្ញៀវទេសចរក៏អាចពិសោធន៍ការផលិតតែដោយខ្លួនឯងពីស្លឹកតែ Tan Cuong ដើម្បីនាំយកមកវិញជាវត្ថុអនុស្សាវរីយ៍។ ភ្ញៀវទេសចរក៏ត្រូវបានអញ្ជើញឱ្យពិសារអាហារជាមួយគ្រួសារផងដែរ”។
ទួលតែ Tan Cuong គឺជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយនៅខេត្ត Thai Nguyen។ រូបថត៖ VOV |
មកដល់ឃុំ Tan Cuong ក្រៅពីបានគយគន់ទេសភាពស្រស់បំព្រង់និងរីករាយជាមួយរសជាតិតែដ៏ឈ្ងុយឆ្ងាញ់ ភ្ញៀវទេសចរក៏អាចសាកល្បង ដើរតួជាកសិករម្នាក់ផងដែរ។ ភ្ញៀវទេសចរត្រូវបានណែនាំដោយប្រជាជនក្នុងស្រុក អំពីរបៀបថែទាំ ប្រមូលផលតែ និងស្វែងយល់អំពីដំណើរការដាំដំណាំនិងកែច្នៃតែ។ លោក Ngo Van Van បានបន្ថែមថា៖ “មកដល់ផ្ទះខ្ញុំ អ្នកណាក៏អាចបេះតែ លីងតែ និងពិសារអាហារបានដែរ។ គ្រួសារខ្ញុំមានកន្លែងដាច់ដោយឡែកសម្រាប់អ្នករាល់គ្នាបានភ្លក់តែ និងហូបចុកនៅទីនោះ។ ហើយភ្ញៀវទេសចរក៏អាចទទួលបានបទពិសោធន៍នៅលើទួលតែ តំបន់ហូបចុក តំបន់ភ្លក់តែ និងអាចទៅទស្សនាតំបន់ទេសចរណ៍ Ho Nui Coc នៃខេត្ត Thai Nguyen ផងដែរ”។
នាបច្ចុប្បន្ន ប្រជាជនក្នុងតំបន់បានតភ្ជាប់ផលិតផលតែ Tan Cuong ជាមួយទេសចរណ៍ធម្មជាតិ និងអាជីវកម្មទេសចរណ៍កសិកម្ម។ Tan Cuong បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទាំងជិតទាំងឆ្ងាយមកទស្សនា ទទួលបទពិសោធន៍ និងស្វែងយល់ រួមចំណែកក្នុងការអភិវឌ្ឍម៉ាកយីហោតែ Tan Cuong ដែលជាម៉ាក់យីហោតែដ៏ល្បីល្បាញដំបូងគេនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

