នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច តេជោ ហ៊ុន សែន។ (រូបថត៖ VOV) |
ដើម្បីបន្តជំរុញទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិ ការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” រវាងប្រទេសទាំងពីរនាពេលខាងមុខ លោក នាយករដ្ឋមន្ត្រីទាំងពីររូប បានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ក្នុង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា កម្ពុជា - វៀតណាម ឆ្នាំ ២០២២” សម្របសម្រួលគ្នា រៀបចំសកម្មភាពដ៏មានអត្ថន័យ ដើម្បីអបអរសាទរខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ; ខិតខំប្រឹងប្រែងរក្សាសន្ទុះអភិវឌ្ឍន៍ពាណិជ្ជកម្ម - វិនិយោគ; ជំរុញទេសចរណ៍ រួមទាំងទេសចរណ៍ផ្លូវគោក; ប្រើប្រាស់ប្រព័ន្ធច្រកទ្វារ ព្រំដែនប្រកបដោយប្រសិទ្ធភាព ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការជួប ប្រាស្រ័យរវាងប្រជាជន; ពង្រីកសមិទ្ធិផលនៃការបោះបង្គោលព្រំដែន ហើយសហការ គ្នាកសាងព្រំដែនសន្តិភាព មិត្តភាពរវាងប្រទេសទាំងពីរផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
