សព្វថ្ងៃនេះ នៅតាមគ្រប់ផ្លូវ គ្រប់ច្រកល្ហក របស់តំបន់ពិសេស Phu Quy សុទ្ធតែតាំងបង្ហាញទង់ជាតិ បដា និងផ្ទាំងរូបភាពផ្សព្វផ្សាយថ្ងៃបោះឆ្នោតដែលប្រព្រឹតទៅនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។

ប្រជាជននៅកោះ Phu Quy កំពុងពិនិត្យបញ្ជីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។ រូបថត៖ VOV

នៅតាមមជ្ឈមណ្ឌលវប្បធម៌ភូមិ បញ្ជីឈ្មោះបេក្ខជនសម្រាប់រដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ត្រូវបានបិទផ្សាយសម្រាប់អ្នកបោះឆ្នោតពិនិត្យ។ ម្ចាស់ទូកនេសាទជាច្រើននៅក្នុងតំបន់ពិសេស Phu Quy បាននិយាយថា ទោះបីជាពួកគេនៅច្បាមជាប់លំហរសមុទ្រក៏ដោយ ក៏ព័ត៌មានអំពីការបោះឆ្នោតត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ សម្រាប់អ្នកនេសាទបានយល់ជ្រាប។ ម្ចាស់ទូកនឹងវិលមកតំបន់សេដ្ឋកិច្ចពិសេស Phu Quy វិញមុនថ្ងៃទី១៤ ខែមីនា ដើម្បីអាចអនុវត្តសិទ្ធិ និងកាតព្វកិច្ចពលរដ្ឋនៅថ្ងៃទី១៥ ខែមីនា។ លោក ង្វៀន វ៉ាន់ ទ្រី អនុលេខាធិការនៃគណៈកម្មាធិការបក្សនៃតំបន់ពិសេស Phu Quy និងជាប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតតំបន់សេដ្ឋកិច្ចពិសេស Phu Quy បានថ្លែងថា៖ "តំបន់សេដ្ឋកិច្ចពិសេសបានអនុវត្តទម្រង់ឃោសនាជាច្រើនដែលអាចបត់បែនបាន និងចម្រុះ ដែលសមស្របសម្រាប់ក្រុមគោលដៅនីមួយៗ។ ចំពោះទូកនេសាទដែលកំពុងនេសាទលើសមុទ្រ គណៈកម្មាធិការរៀបចំការបោះឆ្នោត ដោយសហការជាមួយអង្គភាពពាក់ព័ន្ធ បានចែកចាយខិត្តប័ណ្ណ និងផ្សព្វផ្សាយព័ត៌មានតាមរយៈវិទ្យុ ដើម្បីឱ្យប្រធានក្រុម និងសមាជិកនាវិកបានដឹងអំពីថ្ងៃបោះឆ្នោត ថ្ងៃទី ១៥ ខែមីនា និងដើម្បីឱ្យអ្នកនេសាទមានសិទ្ធិបោះឆ្នោត អាចវិលត្រឡប់ទៅអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន"។

តំបន់ពិសេស Phu Quy មានអ្នកបោះឆ្នោតចំនួន ២៣.៣៤៥ នាក់ ដោយមានអង្គភាពបោះឆ្នោតចំនួន ៦កន្លែង។ រហូតមកដល់បច្ចុប្បន្ន តំបន់ពិសេស Phu Quy បានបង្កើតការិយាល័យបោះឆ្នោតចំនួន ២១កន្លែង។ ចំនួនសមាជិកដែលត្រូវបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាប្រជាជនតំបន់ពិសេស Phu Quy សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ មានចំនួន ២៧ រូប៕