អគ្គនាយកវិទ្យុសំឡេងវៀតណាម លោក ហ្វាម មាញ់ ហ៊ុង |
នៅចំពោះមុខព្រឹត្តិការណ៍នេះ អគ្គនាយកវិទ្យុសំឡេងវៀតណាម លោក ហ្វាម មាញ់ ហ៊ុង ប្រធានគណៈកម្មាធិការរៀបចំមហោស្រពផ្សាយសំឡេងបានបញ្ជាក់ថា វិទ្យុសំឡេងវៀតណាមបានត្រៀមរៀបចំយ៉ាងល្អិតល្អន់សម្រាប់ព្រឹត្តិការណ៍នេះ។ មហោស្រពបានប្រារព្ធឡើងបន្ទាប់ពីមហា សន្និបាតលើកទី ១៤ របស់បក្ស បានអនុម័តគោលដៅអភិវឌ្ឍន៍របស់ប្រទេសក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី។
“ប្រព័ន្ធនយោបាយទាំងមូលបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលទៅក្នុង យុគសម័យអភិវឌ្ឍន៍ថ្មីជាមួយនឹងសេចក្តីប្រាថ្នាក្នុងការកសាងប្រទេសជាតិដ៏រឹងមាំ និងវិបុលភាព។ ប្រធានបទនៃមហោស្រពវិទ្យុឆ្នាំនេះក៏ជាគំនិតរបស់វិទ្យុសំឡេងវៀតណាមនោះគឺ វិទ្យុវៀតណាម និងអ្នកផ្សាយសំឡេងវៀតណាម តែងតែអមដំណើរ និងតែងតែប្តេជ្ញាចិត្តចំពោះការងារសំខាន់ៗរបស់ប្រទេសជាតិ។ នេះក៏ជាគោលដៅ ភារកិច្ច និងបេសកកម្មស្នូលរបស់អ្នកផ្សាយសំឡេងទាំងអស់ទូទាំងប្រទេស ដែលរួមចំណែកដល់ការសម្រេចគោលដៅ និងសេចក្តីប្រាថ្នានោះ។ នេះបើយោងតាមប្រសាសន៍របស់លោក ហ្វាម មាញ់ ហ៊ុង។
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
