ភូមិសិប្បកម្មធ្វើមួកសេះ Phu Gia ឃុំ Cat Tuong មានប្រវត្តិសាស្ត្រជាង៣០០ឆ្នាំនៃការបង្កើត និងអភិវឌ្ឍ។ កាលពីមុន មួកសេះ Phu Gia ត្រូវបានផលិតឡើងសម្រាប់តែអ្នកមាននិងអភិជនប្រើប្រាស់នៅពេលជិះសេះ។
ពិធីប្រគល់សញ្ញាបត្រ បេតិកភណ្ឌវប្បធម៌អរូបីជាតិសម្រាប់ “សិប្បកម្មធ្វើមួកសេះ Phu Gia” ដល់គណៈកម្មាធិការបក្ស និងអាជ្ញាធរស្រុក Phu Cat។ រូបថត៖ TTXVN |
បច្ចុប្បន្ននេះ ភ្ញៀវទេសចរក្នុងស្រុកនិងបរទេសជាច្រើនបានមកស្វែងយល់អំពីភូមិសិប្បកម្មមួកសេះ Phu Gia។ លោក Do Van Lang (អាយុ ៧៥ ឆ្នាំ) ដែលមានបទពិសោធន៍ជាង ៦ ទសវត្សរ៍ក្នុងការផលិតមួកសេះ Phu Gia នៅឃុំ Cat Tuong ស្រុក Phu Cat បានសម្តែងសេចក្តីសប្បាយរីករាយ នៅពេលដែលសិប្បកម្មធ្វើមួកសេះ Phu Gia ក្លាយជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ៖ “ប្រជាជនអ្នកភូមិ Phu Gia សប្បាយរីករាយណាស់។ នេះនឹងក្លាយជាកម្លាំងចលករដ៏ធំធេង សម្រាប់គ្រួសារខ្ញុំនិងមនុស្សគ្រប់រូបនៅក្នុងភូមិ Phu Gia ដើម្បីអភិវឌ្ឍន៍ ផ្សព្វផ្សាយ និងច្នៃប្រឌិតមួកសេះឲ្យកាន់តែស្អាតថែមទៀត ដើម្បីថែរក្សាភូមិសិប្បកម្មមួកសេះ Phu Gia ជារៀងរហូត”។
ថ្នាក់ដឹកនាំខេត្ត Binh Dinh បានអះអាងថា ដើម្បីឲ្យមុខរបរធ្វើមួកសេះ Phu Gia មានការអភិវឌ្ឍកាន់តែល្អប្រសើរ និងផ្សព្វផ្សាយក្នុងលំហូរវប្បធម៌ជាតិ ខេត្តនឹងបន្តកែលម្អការងារអភិរក្ស តភ្ជាប់ការរក្សាអត្តសញ្ញាណភូមិសិប្បកម្មប្រពៃណីជាមួយការអភិវឌ្ឍសេដ្ឋកិច្ច និងអភិវឌ្ឍទេសចរណ៍នាពេលខាងមុខ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
