ក្រៅពីការផ្សាយរំលេចអំពីរូបភាពទឹកដី និងប្រជាជនវៀតណាម សារព័ត៌មានអន្តរជាតិក៏បានចុះផ្សាយអត្ថបទសរសើរការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារបស់វៀតណាម និងតួនាទីអន្តរជាតិសំកាន់តែធំធេងរបស់វៀតណាមនៅក្នុងតំបន់និងលើពិភពលោក។

រូបភាព៖ VOV

កាសែត Nikkei របស់ជប៉ុន បានរាយការណ៍ថា វៀតណាមបានរៀបចំពិធីព្យុហយាត្រាទ្រង់ទ្រាយធំដោយមានការចូលរួមពីកងកម្លាំងយោធា និងប៉ូលីស ដើម្បីរំលឹកខួបលើកទី ៨០ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលបច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម។ កាសែតនេះ ក៏បានចុះផ្សាយនូវតួលេខនៃការអភិវឌ្ឍន៍ដ៏គួរឲ្យកត់សម្គាល់របស់វៀតណាមក្នុងរយៈពេលមួយខែកន្លងទៅ ក្នុងនោះអតិផរណាត្រូវបានគ្រប់គ្រងនៅត្រឹម ៣,១៧% ។ បើទោះបីជាមានគោលនយោបាយពន្ធគយថ្មីរបស់សហរដ្ឋអាមេរិកក៏ដោយ ក៏ការនាំចេញនៅតែកើនឡើង ៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលសម្រេចបាន ៤២ ពាន់លានដុល្លារ។

ទីភ្នាក់ងារសារព័ត៌មានអាមេរិក AP បានចុះផ្សាយរូបភាពរស់រវើកជាច្រើននៃទីក្រុងហាណូយក្នុងប៉ុន្មានថ្ងៃមុននឹងប្រារព្ធទិវាបុណ្យជាតិ។ ពីការហាត់សម ព្យុហយាត្រានិងដង្ហែក្បួន រហូតដល់រូបភាពប្រជាជនបំពាក់លើខ្លួនទង់ជាតិមាតុភូមិ អ្នកយកព័ត៌មានអន្តរជាតិបានបង្ហាញយ៉ាងច្បាស់ពីបរិយាកាសរំភើប និងមោទនភាពរីកសាយភាយក្នុងសហគមន៍។

រាយការណ៍រំលឹកខួបលើកទី ៨០ ទិវាបុណ្យជាតិវៀតណាម នាថ្ងៃទី ២ ខែកញ្ញា ទីភ្នាក់ងារសារព័ត៌មាន Xinhua និង China Daily (ចិន) បានសង្កត់ធ្ងន់ថា ការចូលរួមរបស់កងកម្លាំងរំដោះប្រជាជនចិន (PLA) ក្នុងពិធីព្យុហយាត្រា តបតាមការអញ្ជើញរបស់ក្រសួងការពារប្រទេសវៀតណាម គឺជាសកម្មភាពរឹតបន្តឹងទំនាក់ទំនងយោធា និងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។

កាសែត Khmer Times របស់កម្ពុជានាពេលថ្មីៗនេះ បានចុះផ្សាយអត្ថបទដោយអ្នកជំនាញ ថោង ម៉េងដាវីដ នាយករងមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ាន-ចិន នៃសាកលវិទ្យាល័យ ខេមតិច បានចាត់ទុកថា ខួបលើកទី ៨០ នៃការបង្កើតសាធារណរដ្ឋសង្គមនិយមវៀតណាម មិនត្រឹមតែជាព្រឹត្តិការណ៍មួយដើម្បីគោរពដល់ភាពធន់ដ៏វិសេសវិសាលរបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់វៀតណាមក្នុងការកសាងសន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕