លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ (រូបថត៖ VOV-Tay Bac)

នៅឯវិមានរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ នៅតំបន់ប្រវត្តិសាស្ត្រភ្នំ E2 លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងគណៈប្រតិភូបានដាក់ផ្កា និងអុជធូបដើម្បីរំលឹកនិងបង្ហាញពីការដឹងគុណដ៏ធំធេង ចំពោះលោកប្រធានហូជីមិញ វីរបុរសជាតិនិងជាអ្នកវប្បធម៌ពិភពលោក ដែលបានលះបង់អស់មួយជីវិតដើម្បីបុព្វហេតុរំដោះជាតិ; អស់មួយជីវិតដើម្បីប្រទេសជាតិនិងប្រជាជន។

លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ បានធ្វើពិធីស្មឹងស្មាធិ៍មួយនាទី ដើម្បីរំលឹកដល់វីរជនពលីជីវិត នៅឈាបនដ្ឋាន អេ១ (រូបថត៖ VOV-Tay Bac)

បន្ទាប់មក លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ និងគណៈប្រតិភូបានអញ្ជើញអុជធូបនិងដាក់ផ្កា ដើម្បីបង្ហាញពីការគោរពយ៉ាងជ្រាលជ្រៅ និងការដឹងគុណឥតព្រំដែន ព្រមទាំងបានគោរពវិញ្ញាណក្ខន្ធដល់វីរយុទ្ធជន ពលីនៅវិហាររំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី សមរភូមិឌៀនបៀនភូ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងសមាជិកនៃគណៈប្រតិភូបានគោរព អុជធូបនៅចំពោះមុខវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ វ៉ ង្វៀន យ៉ាប និងវិញ្ញាណក្ខ័ន្ធវីរបុរសនិងយុទ្ធជនពលីដែលពលីជីវិត នៅលើទឹក ដីវីរភាព ឌៀនបៀនភូ៕