ទិដ្ឋភាពជំនួបធ្វើការ (រូបថត៖ ឌឿងយ៉ាង/TTXVN) |
ដោយសង្កត់ធ្ងន់លើគោលដៅរួមដែលខេត្តឌៀនបៀនត្រូវតែអនុវត្តន៍ក្នុង រយៈពេលខាងមុខ គឺការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព ហើយក្នុងរយៈពេលខ្លី សម្រេចបានគោលដៅកំណើន ១០% ឬច្រើនជាងនេះដោយជោគជ័យ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្តជ្រួតជ្រាបនិងអនុវត្តន៍ជាក់ស្តែងរាល់សេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១៤ របស់បក្ស សេចក្តីសម្រេចចិត្តនិងសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍតំបន់ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សខេត្ត អាណត្តិ ២០២៦-២០៣១ និងសេចក្តីសន្និដ្ឋានរបស់លោកអគ្គលេខាបក្ស និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាល នៅពេលធ្វើការជាមួយខេត្តឌៀនបៀន។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញផ្តល់ការណែនាំនៅក្នុងកិច្ចប្រជុំការងារជាមួយថ្នាក់ដឹកនាំខេត្តឌៀនបៀន ស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត (រូបថត៖ ឌឿងយ៉ាង/TTXVN) |
ខេត្តឌៀនបៀនផ្តោតលើការអភិវឌ្ឍផ្នែកនិងវិស័យសេដ្ឋកិច្ចសំខាន់ៗ។ ជាពិសេស ខេត្តនឹងអភិវឌ្ឍន៍ឧស្សាហកម្មដោយប្រើប្រាស់រោងចក្រវារីអគ្គិសនីប្រកបដោយប្រសិទ្ធភាព លើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មកែច្នៃ និងថាមពលកកើតឡើងវិញ អភិវឌ្ឍន៍និងផ្លាស់ប្តូររចនាសម្ព័ន្ធកសិកម្មឆ្ពោះទៅរកការផលិតទំនិញ បង្កើនតម្លៃបន្ថែម និងការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនឹងដំណាំសំខាន់ៗដូចជាកាហ្វេ និងគ្រាប់ម៉ាកាដាមៀ កែលម្អគុណភាពសេវាកម្ម អភិវឌ្ឍន៍ទេសចរណ៍ទៅជាវិស័យសេដ្ឋកិច្ចឈានមុខគេ ពង្រឹងការលើកកម្ពស់ពាណិជ្ជកម្ម និងទាក់ទាញភ្ញៀវទេសចរ។ ខេត្តត្រូវតែពន្លឿនការចំណាយដើមទុនវិនិយោគសាធារណៈចាប់ពីដើមឆ្នាំ ២០២៦ ជាពិសេសសម្រាប់គម្រោងជាតិសំខាន់ៗ ពង្រីក លំហរអភិវឌ្ឍន៍ថ្មីៗ ពង្រឹងការតភ្ជាប់ ទាក់ទាញអាជីវកម្មនិងវិនិយោគិន ដើម្បីបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍ។
ខេត្តឌៀនបៀននឹងបន្តពង្រឹងការកសាង កែតម្រូវបក្ស និងប្រព័ន្ធនយោបាយឱ្យស្អាតស្អំ រឹងមាំ និងទូលំទូលាយ បង្កើនសមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ធរបស់អង្គការបក្ស និងសមាជិកបក្ស។ ការបោះឆ្នោតជ្រើសរើសសមាជិកសមាជិការសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១ ត្រូវបានរៀបចំឡើងដោយបើកចំហ តម្លាភាព ស្របច្បាប់ និងជោគជ័យ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

