ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ហ្វាប៊ិញ ទទួលជួបលោក Jonathan Krane ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន KraneShares (រូបថត៖ VGP/ង្វៀន ហ័ង) |
ថ្នាក់ដឹកនាំនៃស្ថាប័នហិរញ្ញវត្ថុ និងមូលនិធិវិនិយោគឈានមុខគេរបស់សហរដ្ឋអាមេរិក បានសម្តែងឆន្ទៈក្នុងការស្វែងយល់បន្ថែម និងចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយជាមួយភ្នាក់ងារគ្រប់គ្រងវៀតណាម អំពីការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ; សម្តែងបំណងប្រាថ្នាចង់ស្វែងរកកិច្ចសហប្រតិបត្តិការ និងឱកាសវិនិយោគនៅក្នុងប្រទេសវៀតណាមផងដែរ។ លោក Jonathan Krane ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន KraneShares បានស្នើគំនិតរៀបចំព្រឹត្តិការណ៍អន្តរជាតិដូចជា "ទិវាវៀតណាម" នៅផ្សារហ៊ុនញូវយ៉ក ដើម្បីលើកកម្ពស់សក្តានុពលនៃទីផ្សារហិរញ្ញវត្ថុរបស់វៀតណាម។
ឧបនាយករដ្ឋមន្ត្រី ង្វៀន ហ្វាប៊ិញ អញ្ជើញជួបជាមួយលោក José Fernández da Ponte ប្រធានមូលនិធិអភិវឌ្ឍន៍ Stellar (រូបថត៖ VGP/ញ៉ាត បាក់) |
ក្នុងពេលជាមួយគ្នានោះ លោក José Fernández da Ponte ប្រធានមូលនិធិអភិវឌ្ឍន៍ Stellar បានសម្តែងបំណងប្រាថ្នាចង់បង្កើតកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យទូទាត់ និងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ព្រមទាំងការត្រៀមខ្លួនចូលរួម និងសហការនៅក្នុងសន្និសីទ និងព្រឹត្តិការណ៍ហិរញ្ញវត្ថុសំខាន់ៗ ដែលបានប្រារព្ធឡើងនៅក្នុងប្រទេសវៀត ណាមនាពេលខាងមុខ។ ចំណែកខ្លួនវិញ លោក Richard Sobel ប្រធាននៃមូលនិធិវិនិយោគ Polymorphic Capital បានវាយតម្លៃថា ការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់វៀតណាម គឺជាទិសដៅត្រឹមត្រូវ ពីព្រោះ វៀតណាមមានសក្តានុពលយ៉ាងខ្លាំងក្នុងធនធានមនុស្ស ទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ និងការតភ្ជាប់តំបន់។ នៅក្នុងជំនួបនេះ តំណាងនៃមូលនិធិ Polymorphic បានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការតភ្ជាប់ និងណែនាំសក្តានុពលវិនិយោគនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់វៀតណាម ទៅកាន់បណ្តាញមូលនិធិវិនិយោគសកល។
ឧបនាយករដ្ឋមន្ត្រី ង្វៀន ហ្វាប៊ិញ ទទួលជួបលោក រីឆាត សូប៊ែល ប្រធានមូលនិធិវិនិយោគ Polymorphic Capital (រូបថត៖ VGP/ង្វៀន ហ្វាប៊ិញ |
អញ្ជើញវាយតម្លៃខ្ពស់ចំពោះរាល់អនុសាសន៍ និងសំណើសហប្រតិបត្តិការ លោកឧបនាយករដ្ឋមន្ត្រី ង្វៀន ហ្វាប៊ិញ បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀត ណាមនឹងតែងតែរួមដំណើរ និងស្តាប់អ្នកវិនិយោគ។ ជាមួយនឹងបច្ចេកវិទ្យា ហិរញ្ញវត្ថុនៅតែថ្មីថ្មោងសម្រាប់ពិភពលោកជាទូទៅ និងជាពិសេសសម្រាប់ វៀតណាម ការរួមដំណើររបស់ស្ថាប័នហិរញ្ញវត្ថុ និងមូលនិធិវិនិយោគនឹងរួមចំណែកដល់ការសុក្រិតគោលនយោបាយដែលកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងរបស់វៀតណាម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


