លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២៤ គណៈកម្មាធិការរដ្ឋដឹកនាំគម្រោងជាតិសំខាន់ៗក្នុងវិស័យគមនាគមន៍ដឹកជញ្ជូន។ (រូបថត៖ VOV)

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យភ្នាក់ងារ និងអង្គភាពពាក់ព័ន្ធដឹកនាំការត្រួតពិនិត្យតម្លៃឯកតា បទដ្ឋាន ទុនវិនិយោគសរុប នីតិវិធីវិនិយោគ និងការជ្រើសរើសវិនិយោគិន អ្នកម៉ៅការ ដើម្បីធានាការអនុវត្តស្របតាមបទប្បញ្ញត្តិ។ លើសពីនេះ បន្តកៀរគរប្រព័ន្ធនយោបាយក្នុងការដាក់ពង្រាយការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសក្នុងការផ្ដល់សំណង គាំទ្រការតាំងទីលំនៅថ្មី និងធានាថាលំនៅដ្ឋានថ្មីល្អជាងលំនៅដ្ឋានចាស់...លោកនាយករដ្ឋមន្ត្រីបានណែនាំថា៖

“ដោះស្រាយការលំបាក និងឧបសគ្គឲ្យទាន់ពេលវេលា ដើម្បីសុក្រិតស្ថាប័ន។ បន្តពិនិត្យ កែសម្រួល និងបំពេញបន្ថែមផែនការមេឲ្យស្របតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៤របស់បក្ស ស្តីពីលំហអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។ យកចិត្តទុកដាក់ដល់ការភ្ជាប់ផែនការមេអំពីលំហអភិវឌ្ឍន៍ថ្មី នៅតាមបណ្តោយផ្លូវល្បឿនលឿន ដើម្បីបង្កើនប្រសិទ្ធភាពគម្រោង”៕