លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី។ (រូបថត៖ VOV) |
ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ ទៅកាន់សហព័ន្ធរុស្ស៊ី លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម មានកាលវិភាគការងារដ៏មមាញឹកជាមួយនឹងសកម្មភាពជិត ៣០។ លោកនាយករដ្ឋមន្ត្រីបានជួបសវនាការជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន លោកនាយករដ្ឋមន្ត្រី មីខាអ៊ីល មីស៊ូស្ទីន ប្រធានព្រឹទ្ធសភា លោកស្រី វ៉ាលេនទីណា ម៉ាតវីអេនកូ ប្រធានសភាឌូម៉ាជាតិ លោក វីយ៉ាឆេស្លាប វ៉ូឡូឌីន និងលេខាធិការក្រុមប្រឹក្សាសន្តិសុខ លោក សឺហ្គេ ស៊យហ្គូ។ តាមរយៈកិច្ចពិភាក្សា និងជំនួបសវនាការជាមួយថ្នាក់ដឹកនាំរុស្ស៊ី ភាគីទាំងពីរបានឯកភាពថា ដោយឈរលើមូលដ្ឋានទំនាក់ទំនងមិត្តភាពប្រពៃណីដែលមានស្រាប់ ចាំបាច់ត្រូវធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តផ្នែកនយោបាយ និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរ។
គួរឲ្យកត់សម្គាល់ថា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកនាយករដ្ឋមន្ត្រី មីខាអ៊ីល មីស៊ូស្ទីន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅលើដែនដីវៀតណាម។ នេះគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយ ដែលគូសសញ្ញាពីការចាប់ផ្តើមឡើងវិញជាផ្លូវការនៃកម្មវិធីថាមពលនុយក្លេអ៊ែររបស់វៀតណាម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
