ការពារ និងជំរុញឱ្យកុមារអភិវឌ្ឍន៍ប្រកបដោយសុវត្ថភាព និងវិជ្ជមានក្នុងលំហ អ៊ីនធឺណិត។ រូបថត៖ VGP |
កម្មវិធីនេះមានគោលបំណងសម្រេចបាននូវ “គោលដៅពីរដើរទន្ទឹមគ្នា” គឺពង្រឹងការការពារកុមារ គាំទ្រ និងជំរុញឲ្យកុមារអភិវឌ្ឍន៍ប្រកបដោយសុវត្ថភាព និងវិជ្ជមាន លើកកម្ពស់សមត្ថភាពឌីជីថលក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថលជាតិ និងរួមចំណែកដល់ការបង្កើតជំនាន់ “ពលរដ្ឋឌីជីថល” របស់វៀតណាមក្នុងស្ថានភាពថ្មី។ ផ្លាស់ប្តូរមូលដ្ឋាននៃសកម្មភាពការពារកុមារនៅក្នុងលំហអ៊ីនធឺណិត ឲ្យក្លាយជាគំរូនៃការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដល់កុមារនៅក្នុងលំហអ៊ីនធឺណិត។ តាមនោះ កសាងរចនាសម្ព័ន្ធដ៏ទូលំទូលាយសម្រាប់ការការពារកុមារ និងជំរុញការអភិវឌ្ឍកុមារប្រកបដោយសុវត្ថភាព និងវិជ្ជមាននៅក្នុងលំហអ៊ីនធឺណិត តាមរយៈការកសាងនិងពង្រឹងសសរស្តម្ភដូចជា៖ ប្រព័ន្ធច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិតនិងការការពារកុមារ; ការអភិវឌ្ឍយុទ្ធសាស្ត្រទំនាក់ទំនង កម្មវិធីអប់រំដើម្បីលើកកម្ពស់ការយល់ដឹង និងដំណោះស្រាយសន្តិសុខតាមអ៊ីនធឺណិត ដើម្បីគាំទ្រដល់ការគ្រប់គ្រងសកម្មភាពរបស់កុមារ និងការពារកុមារនៅពេលចូលរួមក្នុងលំហអ៊ីនធឺណិត។ល។
ក្នុងដំណាក់កាល ២០២៦-២០៣០ គោលដៅគឺសម្រាប់ស្ថាប័នអប់រំទូទៅទាំងអស់ អនុវត្តដំណោះស្រាយសន្តិសុខតាមអ៊ីនធឺណិត; ធានាថាកុមារដែលជាជនរងគ្រោះនៃការរំលោភបំពានតាមអ៊ីនធឺណិតទាំង ១០០% ទទួលបានការគាំទ្រ និងអន្តរាគមន៍ នៅពេលដែលមានតម្រូវការ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
