រូថបត៖ baodautu.vn |
តាមនោះ អត្រាកំណើន GDP ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៥ ឈានដល់ ៨,២៣% ដែលជាកម្រិតខ្ពស់បំផុតទីពីរក្នុងកំឡុងឆ្នាំ ២០១១ - ២០២៥ បន្ទាប់ពីត្រីមាសទី ៣ ឆ្នាំ ២០២២ (១៤,៣៨%)។ វិស័យសេដ្ឋកិច្ចសំខាន់ៗជាច្រើនកំពុងបង្ហាញពីនិន្នាការរីកចម្រើនជាវិជ្ជមាន ដែលបង្កើតសន្ទុះសម្រាប់របក់គំហើញ ក្នុងប៉ុន្មានខែខុងឆ្នាំនេះ។ ជាមួយនឹងអត្រាកំណើនបច្ចុប្បន្ន គោលដៅកំណើន GDP ក្នុងឆ្នាំ ២០២៥ សម្រេចបាន ៨,៣ ទៅ ៨,៥% គឺអាចធ្វើទៅបានទាំងស្រុង។
ចំណុចភ្លឺនៃផ្ទាំងគំនូរសេដ្ឋកិច្ចរយៈពេល ៩ ខែកន្លងទៅ គឺវិស័យផលិតកម្មនៃឧស្សាហកម្មសំខាន់ៗជាច្រើនបានកើនឡើង ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចទាំងមូល។ តម្លៃបន្ថែមនៃឧស្សាហកម្មទាំងមូលក្នុងរយៈពេល ៩ ខែកន្លងមកនេះ បានកើនឡើង ៨,៥៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Thuong Lang សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិបានវិភាគថា៖ “ការវិនិយោគឯកជនបានកើនឡើង ការវិនិយោគពីបរទេសក៏មាននិន្នាការល្អផងដែរ ស្របតាមគោលដៅទាក់ទាញប្រមាណ ៣១-៣៥ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ ទាក់ទងនឹងការនាំចូលនិងនាំចេញ យើងមិនដែលឃើញរូបភាពស្អាតបែបនេះទេ។ ឆ្នាំនេះ វៀតណាមអាចស្ថិតក្នុងបញ្ជីប្រទេសដែលមានសក្ដានុពលនាំចូល-នាំចេញដ៏ធំធេង ជាពិសេសរចនាសម្ព័ន្ធទំនិញនាំចេញរបស់វៀតណាមគឺជាទំនិញផលិតបច្ចេកវិទ្យាខ្ពស់ ដែលកំពុងឈានមុខគេនៅលើពិភពលោក”។
ដើម្បីសម្រេចបាននូវគោលដៅកំណើនឆ្នាំ ២០២៥ ដូចដែលបានកំណត់ ដំបូងបង្អស់ ចាំបាច់ត្រូវរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច; ធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ក៏មានដំណោះស្រាយកាន់តែខ្លាំងក្លា និងទាន់ពេលវេលា ដើម្បីបន្តពន្លឿនការបញ្ចេញទុនវិនិយោគសាធារណៈនាប៉ុន្មានខែចុងឆ្នាំនេះ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
