Richard Quest និងដៃគូ Joy Journeys (Po Tran) ក្នុងដំណើរទៅរុករកទីក្រុងហូជីមិញ។ រូបភាព៖ គណៈរៀបចំកម្មវិធី

ពិធីករនៃកម្មវិធី "Quest's World of Wonder" អំពីទីក្រុងហូជីមិញ គឺជាអ្នកកាសែតជើងចាស់ Richard Austin Quest។ មកដល់ប្រទេសវៀតណាម Richard Austin Quest បានពិសោធន៍របៀបរស់នៅ វប្បធម៌ និងលក្ខណៈវិសេសវិសាលដែលមានតែអ្នកស្រុកដឹង ដូចជា៖ រៀនឆ្លងកាត់ផ្លូវ រីករាយជាមួយ Banh Xeo ពិសោធន៍ការកាត់សក់តាមដងផ្លូវ ...។ តាមនោះ Richard Quest ហាក់ដូចជា ដើរតួនាទីជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម នាំរូបភាពប្រទេសជាតិនិងប្រជាជននៅទីនេះដល់ភ្ញៀវទេសចរពិភពលោក។

Richard Quest និងដៃគូ Joy Journeys ជជែកគ្នាក្នុងហាងតែទឹកកក់។ រូបភាព៖ គណៈរៀបចំកម្មវិធី

រូបភាពដ៏រស់រវើកនៃទីក្រុងហូជីមិញ ត្រូវបានចេញផ្សាយនៅជុំវិញពិភពលោកតាមរយៈទូរទស្សន៍ CNN នឹងរួមចំណែកផ្សព្វផ្សាយ និងបង្កើតចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ដើម្បីឱ្យភ្ញៀវទេសចរបរទេសទទួលបានបទពិសោធន៍គួរឱ្យចងចាំនៅពេលជ្រើសរើស មកធ្វើដំណើរទេសចរណ៍និងស្វែងយល់ទីក្រុងហូជីមិញនិយាយដោយឡែក និងប្រទេសវៀតណាមនិយាយរួម។

មិត្តអ្នកស្តាប់អាចទស្សនាកម្មវិធី "Quest's World of Wonder" ស្វែងយល់ពីទីក្រុងហូជីមិញតាមរយៈគេហទំព័រ៖ https://edition.cnn.com/travel/video/qwow-vietnam-hnk-spc៕