លោក ហ្វាម មិញជីញ នាយករដ្ឋមន្ត្រី និងជាលេខាគណៈកម្មាធិការបក្សរដ្ឋាភិបាល ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភា និងជាលេខាគណៈកម្មាធិការបក្សរដ្ឋសភា និងលោក ហ្វាម មិញជីញ នាយករដ្ឋមន្ត្រី និងជាលេខាគណៈកម្មាធិការបក្សរដ្ឋាភិបាល បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំ។ កិច្ចប្រជុំនេះគឺសំដៅផ្លាស់ប្តូរ និងឯកភាពលើការណែនាំអំពីខ្លឹមសារ និងរបៀបវារៈនៃសម័យប្រជុំលើកទី១ ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធអាចពិនិត្យស្ថានភាពនិងវឌ្ឍភាពឡើងវិញឲ្យទាន់ពេលវេលា ដើម្បីធានាថាសម័យប្រជុំលើកដំបូងនៃ រដ្ឋសភានីតិកាលទី១៦ នឹងប្រព្រឹត្តទៅដោយរលូន ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់បំផុត។
លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភា និងជាលេខាគណៈកម្មាធិការបក្សរដ្ឋសភា ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
ធ្វើការសន្និដ្ឋាននៅកិច្ចប្រជុំ លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន បានចាត់ទុកថា ដោយសារនេះជាសម័យប្រជុំលើកដំបូង នៃរដ្ឋសភានីតិកាលទី១៦ ដូច្នេះបញ្ហាទូទៅទាក់ទងនឹងការរៀបចំ ក្បាលម៉ាស៊ីនដឹកនាំ និងផែនការរយៈពេល៥ឆ្នាំនៃអាណត្តិទាំងមូល នឹងត្រូវបានលើកយកមកពិចារណា និងសម្រេច។ លើសពីនេះ នៅក្នុងសម័យប្រជុំលើកនេះ រដ្ឋាភិបាលក៏នឹងដាក់ជូនរដ្ឋសភាដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្តសំខាន់ៗមួយចំនួនផងដែរ។
សម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៦ នឹងបើកនាថ្ងៃទី៦ ខែមេសា ហើយគ្រោងនឹងបិទនាថ្ងៃទី២៥ ខែមេសា។ របៀបវារៈគ្រោងនឹងបែងចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ (ថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦)៖ ផ្តោតលើបញ្ហាបុគ្គលិក ការរៀបចំក្បាលម៉ាស៊ីនរដ្ឋ និងការបង្ហាញរបាយការណ៍/សំណើស្តីពីបញ្ហាសេដ្ឋកិច្ច-សង្គម។ ដំណាក់កាលទី២ (ថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦)៖ ការពិភាក្សា និងសម្រេចលើបញ្ហាសេដ្ឋកិច្ច-សង្គម ថវិកា និងការអនុម័តលើសេចក្តីព្រាងច្បាប់នានា៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

