ពិធីបុណ្យទេសចរណ៍ហាណូយឆ្នាំ ២០២៦ ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមីនា នៅឧទ្យាន Thong Nhat សង្កាត់ Hai Ba Trung ទីក្រុងហាណូយ។ (រូបថត៖ Hai Nam/VOV.VN) |
ពិធីបុណ្យទេសចរណ៍ហាណូយ គឺជាព្រឹត្តិការណ៍ទេសចរណ៍ជាប្រចាំ សំដៅផ្សព្វផ្សាយ រូបភាពរដ្ឋធានីជាគោលដៅទេសចរណ៍ដ៏វិសេសវិសាល។
ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ពិធីបុណ្យមានស្តង់ទំនិញជិត ១០០ ដែលត្រូវបានរចនាឡើងជាដំណើររុករកទីក្រុងហាណូយតាមរយៈបទពិសោធន៍និងប្រធានបទផ្សេងៗគ្នាជាច្រើន។ ក្នុងនោះ តំបន់ដែលមានប្រធានបទ “ការចងចាំ” ណែនាំអំពីបេតិកភណ្ឌ តំបន់វិថីបុរាណ ស្ថាបត្យកម្ម ភូមិសិប្បកម្មប្រពៃណី និងជីវភាពវប្បធម៌របស់ទីក្រុងហាណូយ តាមរយៈគំរូគោលដៅ ការតាំងពិព័រណ៍រូបថត និងគំនូរសិល្បៈ។ តំបន់ “តភ្ជាប់” គឺជាកន្លែងដែលអាជីវកម្មទេសចរណ៍ជួបគ្នា ផ្សព្វផ្សាយដំណើរកម្សាន្តថ្មីៗ កម្មវិធីនិងប័ណ្ណបញ្ចុះតម្លៃដ៏ទាក់ទាញជាច្រើនសម្រាប់ភ្ញៀវទេសចរ។
ប្រជាជនយ៉ាងច្រើនកុះករមកទស្សនាពិធីបុណ្យទេសចរណ៍ហាណូយឆ្នាំ ២០២៦។ (រូបថត៖ Hai Nam/VOV.VN) |
លើសពីនេះ តំបន់ បច្ចេកវិទ្យា ផ្តល់ជូននូវបទពិសោធន៍ទេសចរណ៍ឌីជីថលបែបទំនើបជាមួយនឹងកម្មវិធីការពិតនិម្មិត VR360 បញ្ញាសិប្បនិម្មិត វេទិកាទេសចរណ៍អនឡាញអន្តរជាតិ និងមនុស្សយន្តទទួលភ្ញៀវ ជាដើម។ តំបន់ បៃតង បង្ហាញពីផលិតផលទេសចរណ៍អេកូឡូស៊ី ទេសចរណ៍ជនបទ ទេសចរណ៍សម្រាកលំហែកាយ និងកីឡាក្រៅផ្ទះនៅតាមគោលដៅលេចធ្លោនានាក្នុងទីក្រុងហាណូយ ដូចជា Ba Vi, Soc Son, My Duc, Dong Mo ឬភូមិបុរាណ Duong Lam។ តំបន់ គុណតម្លៃ លើកតម្កើងតម្លៃនៃភូមិសិប្បកម្ម និងម្ហូបអាហារប្រពៃណីរបស់ទីក្រុងហាណូយ ដូចជា តែផ្កាឈូក អំបុកភូមិ Vong ហ្វើហាណូយ បាញ់គួន Thanh Tri ជាដើម។ តំបន់ ដៃគូពីគ្រប់ទិសទី ឧទ្ទេសនាមអំពី ទេសចរណ៍របស់បណ្ដាខេត្ត និងទីក្រុងដូចជា ថៃង្វៀន បាក់និញ ទៀនក្វាង ខាញ់ហ័រ និងយ៉ាឡាយ ដែលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់ និងទូទាំងប្រទេស៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

