លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម ប្រគល់ប័ណ្ណពីអង្គការយូណេស្កូ ដែលចុះបញ្ជីសិប្បកម្មគំនូរប្រជាប្រិយដុងហូ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការពារជាបន្ទាន់ ដល់ថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ - (រូបថត៖ កាសែតបាក់និញ) |
ការដែលអង្គការយូណេស្កូចុះបញ្ជីលើកតម្កើងគំនូរប្រជាប្រិយដុងហូ ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការពារជាបន្ទាន់មិនត្រឹមតែបញ្ជាក់ពីតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងសោភ័ណភាពដ៏វិសេសវិសាលរបស់មុខរបរនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់សិប្បករគ្រប់ជំនាន់ ក៏ដូចជាសហគមន៍ភូមិសិប្បកម្មទាំងមូលផងដែរ។ លោក ហ្វាម ហ័ង សឺន អនុលេខានៃគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តបាក់និញ បានឲ្យដឹងថា៖
"ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាព កម្មវិធីសកម្មភាពសម្រាប់ការពារបេតិកភណ្ឌ ខេត្តបាក់និញបានប្តេជ្ញាបន្តកែលម្អយន្តការ និងគោលនយោបាយ ជួយឧបត្ថម្ភដល់សហគមន៍ដែលអនុវត្តសិប្បកម្មនិងសិប្បករ។ លើសពីនេះ យើងនឹងលើកកម្ពស់ការបណ្តុះបណ្តាល និងការប្រគល់ជំនាញ; រួមបញ្ចូលការអប់រំបេតិកភណ្ឌទៅក្នុងសាលារៀនជាប្រព័ន្ធ; លើកកំពស់ការផ្សព្វផ្សាយ និងបង្កើនការយល់ដឹងក្នុងសង្គមអំពីតម្លៃបេតិកភណ្ឌ។ ជាងនេះទៅទៀត ធ្វើពិពិធកម្មផលិតផលដែលផ្សាភ្ជាប់នឹងការបើកទូលាយទីផ្សារ និងខិតខំដាក់បញ្ជូលបេតិកភណ្ឌក្នុងបញ្ជីតំណាងមនុស្សជាតិ"។
នៅក្នុងពិធីនេះ ខេត្តបាក់និញ ក៏បានប្រកាសពីតំបន់ប្រវត្តិសាស្ត្រ និងរមណីដ្ឋាន Yen Tu - Vinh Nghiem - Con Son - Kiet Bac ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក ហើយក្នុងពេលជាមួយគ្នានេះ បានបើកមហោស្រព "វិលត្រឡប់ទៅកាន់តំបន់បេតិកភណ្ឌ Bac Ninh ២០២៦"៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
