បរិយាកាសពិធីបុណ្យសំពះព្រះខែដ៏អ៊ូអរ ពាសពេញវិថីនានាក្នុងទីក្រុងហាណូយ។ រូបថត៖ VOV |
ចូលរួមជាមួយហ្វូងមនុស្ស ដើរលេងកម្សាន្តក្នុងពិធីបុណ្យសំពះព្រះខែ ភ្ញៀវបរទេសជាច្រើនបានរីករាយជាមួយនឹងចង្កៀងផ្កាយ ត្រីគល់រាំង និងប្រដាប់ក្មេងលេងដ៏ចម្រុះពណ៌ដែលបានដាក់លក់នៅទាំងសងខាងផ្លូវ។ មនុស្សជាច្រើនចាប់អារម្មណ៍នឹងរូបភាពតុបតែង និងប្រដាប់ប្រដារក្មេងលេងដែលបានដាក់លក់នៅតាមវិថីបុរាណក្នុងរដ្ឋធានី។
“ខ្ញុំគិតថា នេះគឺជាបរិយាកាសដ៏អស្ចារ្យ។ មានគ្រួសារនិងកុមារជាច្រើន។ ខ្ញុំពិតជាចូលចិត្តពន្លឺភ្លើងណាស់។ មានកុមារជាច្រើន មានប្រដាប់ក្មេងលេងជាច្រើន ហើយខ្ញុំគិតថា វាពិតជាអស្ចារ្យណាស់នៅពេលដែលមនុស្សម្នាសប្បាយចិត្ត"។
“នេះជាលើកដំបូងដែលខ្ញុំបានឃើញបុណ្យសំពះព្រះខែនៅទីក្រុងហាណួយ។ ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។ ទីនេះស្អាតណាស់។ បរិយាកាសក៏អស្ចារ្យដែរ។ មានពន្លឺភ្លើងជាច្រើន មនុស្សម្នារីករាយ បរិយាកាសសប្បាយរីកសាយ។ ខ្ញុំចូលចិត្តកន្លែងនេះ”។
វិថី Hang Ma ទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ រូបថត៖ Tuong Vy/laodong.vn |
អ្នកទេសចរជនជាតិអ៊ីស្រាអែលម្នាក់បានចែករំលែកថា នាងបានទិញទាំងចង្កៀងគោម និងមួក ជាអំណោយសម្រាប់សាច់ញាតិរបស់ខ្លួន។ រូបថត៖ Tuong Vy/laodong.vn |
ភ្ញៀវទេសចរបរទេសក៏បានចែករំលែកថា ពួកគេចាត់ទុកពិធីបុណ្យសំពះព្រះខែគឺជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលពួកគេមិនដែលបានឃើញនៅស្រុកកំណើតរបដ់ខ្លួនឡើយ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


