មតិយោបល់រាប់លានត្រូវបានទទួលយក ដែលបង្ហាញពីការស្រុះចិត្តគំនិតគ្នា ជំនឿជាក់ និងប្រាជ្ញារួមរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ឆ្ពោះទៅ មហាសន្និបាតបក្សលើកទី១៤។ ប្រការនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាង ជ្រាលជ្រៅរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដែលចង់ចូលរួមជាមួយបក្សក្នុងការ តំរង់ទិសអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។
រូបថតឧទាហរណ៍៖ VOV |
ប្រជាធិបតេយ្យពិតប្រាកដរីកសាយភាយយ៉ាងទូលំទូលាយ
ក្នុងរយៈពេលមួយខែកន្លងមក (ថ្ងៃទី១៥ ខែតុលា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា) សន្និសីទ សិក្ខាសាលា និងកិច្ចពិភាក្សាជាច្រើនត្រូវបានធ្វើឡើងនៅតាមមូលដ្ឋាន ក្រសួង និងផ្នែកនានា។ នេះក៏ជាលើកដំបូងផងដែរ ដែលកម្មវិធីកំណត់អត្តសញ្ញាណ អេឡិចត្រូនិកជាតិ VNeID ត្រូវបានប្រើប្រាស់ ដោយបើកបណ្តាញអន្តរកម្មដែល ងាយស្រួលចូលប្រើ មានតម្លាភាព និងមានប្រសិទ្ធភាពរវាងប្រជាជននិងអាជ្ញាធរ។ តាមរយៈនេះ អ្នកប្រាជ្ញ បញ្ញាវ័ន្ត កម្មាភិបាល បក្ខជន និងប្រជាជនទាំងអស់ អាចចូលរួមបញ្ចេញមតិយោបល់ទៅក្នុងសេចក្តីព្រាងឯកសារដែលបានដាក់ជូនមហា
សន្និបាតបក្សលើកទី១៤។ មតិយោបល់មានការឯកភាពខ្ពស់ចំពោះសេចក្ដីព្រាង ឯកសារ ដោយវាយតម្លៃថា សេចក្តីព្រាងនេះត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ គ្រប់ជ្រុងជ្រោយ ហើយឆ្លុះបញ្ចាំងពីការពិតបានត្រឹមត្រូវ មានចក្ខុវិស័យ និងមាន លក្ខណៈបរិយាប័ន្នខ្ពស់។
មតិយោបល់ទាំងនេះក៏បង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ប្រជាជនចំពោះបញ្ហាស្នូលៗដូចជា៖ កំណើនបៃតង ការផ្លាស់ប្តូរឌីជីថល យន្តការអភិវឌ្ឍន៍តំបន់ សន្តិសុខថាមពល ការផ្លាស់ប្ដូរថ្មីគំរូកំណើន ការលើកកំពស់គុណភាពស្ថាប័ន ជាដើម។ ប្រជាជនក៏មានបំណងចង់មានការផ្លាស់ប្ដូរថ្មីកាន់តែខ្លាំងក្លា ការកែទម្រង់កាន់តែ ស៊ីជម្រៅ ជាពិសេសនៅក្នុងយន្តការអនុវត្តន៍គោលនយោបាយ គណនេយ្យភាព និងការលើកកំពស់គុណភាពជួរបុគ្គលិក។
ការរំពឹងទុកទាំងនេះរបស់ប្រជាជនបង្ហាញពីស្មារតីបដិវាទសង្គម; ជាសម្ពាធផង និងជាកម្លាំងចលករផង ដើម្បីបក្សបន្តសុក្រិតគោលមាគ៌ាដឹកនាំ។
វគ្គផ្ដល់មតិយោបល់បង្ហាញថា បរិយាកាសប្រជាធិបតេយ្យមានភាពបើកចំហជាងពេលណាៗទាំងអស់៖ ចាប់ពីកម្មាភិបាល អ្នកជំនាញ បញ្ញវ័ន្ត រហូតដល់កម្មករ កសិករ សហគ្រិន សុទ្ធតែមានឱកាសបញ្ចេញសំឡេងរបស់ខ្លួន។ នេះមិនត្រឹមតែជា សិទ្ធិប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាសកម្មភាពមួយដើម្បីចូលរួមក្នុងបញ្ហាធំៗរបស់ ប្រទេសទៀតផង។
យោងតាមការធ្វើស្ថិតិបឋម មតិយោបល់ប្រហែល ៥ លានត្រូវបានផ្ញើមកស្ថាប័នមានសមត្ថកិច្ច។ នេះគឺជាតួរលេខធំបំផុតតាំងពីមុនមកក្នុងបណ្ដាអាណត្តិមហាសន្និ បាតបក្ស ដែលបង្ហាញយ៉ាងច្បាស់អំពីស្មារតីប្រជាធិបតេយ្យ ការស្រុះចិត្តគំនិតគ្នា និងមនសិកាទទួលខុសត្រូវខាងនយោបាយរបស់ប្រជាជនចំពោះការសម្រេចចិត្តដ៏សំខាន់បំផុតរបស់ប្រទេសជាតិ។
ការផ្សាភ្ជាប់យ៉ាងស្អិតរមួតរវាង «ឆន្ទៈរបស់បក្ស-ទឹកចិត្តរបស់ប្រជាជន»
នៅក្នុងអត្ថបទក្រោមចំណងជើងថា «ពង្រីកកម្លាំងនៃមហាសាមគ្គីជនជាតិទាំងមូល ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ» ដែលចេញផ្សាយនាថ្ងៃទី១២ ខែវិច្ឆិកា លោក អគ្គលេខាបក្ស តូ ឡឹម បានអះអាងថា សក្ខីភាពលេចធ្លោមួយ នាពេលថ្មីៗនេះអំពី ស្មារតីសាមគ្គីភាព និងប្រជាធិបតេយ្យក្នុងសង្គមនោះ គឺវគ្គប្រជុំជីវភាពនយោបាយ ដើម្បីចូលរួមផ្ដល់មតិយោបល់ទៅក្នុងសេចក្ដីព្រាងឯកសារ ដាក់ជូនមហាសន្និបាតបក្ស លើកទី១៤។ យោងតាមលោកអគ្គលេខាបក្ស សំឡេងរបស់ប្រជាជន - ដែលស្ដែង ចេញពីជីវភាពរស់នៅជាក់ស្ដែង - នឹងជាការចូលរួមចំណែកដ៏ថ្លៃថ្លា ដើម្បីជួយបក្ស បំពេញគោលមាគ៌ា ឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជននៅក្នុងឯកសារដាក់ជូនមហាសន្និបាតបក្សលើកទី១៤ ខាងមុខនេះ។
លោក Lai Xuan Mon អនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការឃោសនាការអប់រំនិងចលនាមហាជនមជ្ឈិម។ (រូបថត៖ VOV) |
ដោយនិយាយអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងបក្ស និងប្រជាជនតាមរយៈការប្រមូលមតិយោបល់ថ្មីៗនេះ អនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការឃោសនាការអប់រំ និងចលនាមហាជនមជ្ឈិម លោក Lai Xuan Mon បានលើកច្បាស់ថា៖
“បាវចនា និងទស្សនៈរបស់បក្សគឺយកប្រជាជនជាស្នូល ប្រជាជនជាកម្មវត្ថុ គោលជំហរទាំងអស់ ការសម្រេចចិត្តទាំងអស់របស់បក្សគឺឆ្ពោះទៅរកប្រជាជន។ អនុវត្តន៍គោលការណ៍ដែលបក្សផ្សាភ្ជាប់យ៉ាងស្អិតរមួតដូចសាច់ឈាមជាមួយប្រជាជន ពឹងផ្អែកលើប្រជាជនដើម្បីកសាងបក្ស។ តាមរយៈការប្រមូលមតិយោបល់ថ្មីៗនេះ មតិជាច្រើនរបស់ប្រជាជនគឺល្អនិង ជ្រាលជ្រៅណាស់ មិនត្រឹមតែរួមចំណែកដល់ ខ្លឹមសារនៃឯកសាររបស់បក្សប៉ុណ្ណោះទេ ថែមទាំងមានភាពច្នៃប្រឌិត ផ្តល់ដំបូន្មាន និងដំណោះស្រាយជាក់ស្តែងទៀតផង”។
ការប្រមូលមតិយោបល់សម្រាប់សេចក្តីព្រាងឯកសារដែលត្រូវបានដាក់ជូនមហាសន្និបាតលើកទី១៤របស់បក្ស បានបង្ហាញពីប្រការជាមូលដ្ឋានមួយដែលថា៖ ទឹកចិត្ត របស់ប្រជាជនឆ្ពោះទៅបក្ស។ មតិយោបល់រាប់លានក្នុងរយៈពេលមួយខែកន្លងមកនេះ ពិតជាមានតម្លៃណាស់ ដែលបង្ហាញពីភាពសុខដុមរមនារវាងបក្ស និងប្រជាជន ដែលជាប្រជាធិបតេយ្យពិតប្រាកដ ជាប្រាជ្ញាសង្គមដែលរួបរួមគ្នាជ្រើសរើសមាគ៌ាអភិវឌ្ឍន៍៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

