យុទ្ធជនវៀតណាម-ឡាវ រួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងអាណានិគមបារាំងកាលពីឆ្នាំ១៩៥០។ (រូបថតឯកសារ)។ |
មិនត្រឹមតែជួយមិត្តកសាងមូលដ្ឋាននយោបាយ; កសាង ពង្រឹងកងកម្លាំងប្រដាប់ អាវុធនិងមូលដ្ឋានបដិវត្តន៍នានាប៉ុណ្ណោះទេ ថែមទាំងកងទ័ពស្ម័គ្រចិត្តនិងជំនាញការ វៀតណាមបានចូលរួមចំណែកជួយមិត្តឡាវ អភិវឌ្ឍសង្គ្រាមប្រជាជន ហ្វឹកហ្វឺនកង កម្លាំងប្រដាប់អាវុធ ពង្រឹងការងារនយោបាយ ការកសាងបក្ស ហើយបណ្ដុះបណ្ដាល អភិវឌ្ឍន៍ជួរកម្មាភិបាលឲ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលបន្ទុកភារកិច្ចនៃ បដិវត្តន៍ឡាវទៀតផង។ ក្នុងការតស៊ូប្រឆាំងចក្រពត្តិអាមេរិក កងទ័ពស្ម័គ្រចិត្តនិង ជំនាញការវៀតណាមបានជួយមិត្តក្នុងការកសាងកងកម្លាំងប្រដាប់អាវុធ ក្នុងនោះផ្ដោត សំខាន់ទៅលើការកសាងកងទ័ព Pathet ឡាវ ដែលជាកម្លាំងស្នូលនៃកងកម្លាំងប្រដាប់ អាវុធនិងប្រជាជនបណ្ដាកុលសម្ព័ន្ធឡាវ ហើយយកចិត្តទុកដាក់ ជួយគាំទ្រការកសាង អង្គភាពអព្យាក្រឹតស្នេហាជាតិ ដើម្បីសហការប្រយុទ្ធជាមួយកងទ័ព Pathet ឡាវផង ដែរ។ វរសេនីយ៍ឯក Le Mai អតីតប្រធានការិយាល័យនៃគណៈអភិបាលកិច្ចការខេត្ត Loungprabang បានចែករំលែកថា៖ “បងប្អូនយើងខ្ញុំបានជួយគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សទីក្រុង នៅទីនោះ។ ក្នុងការតស៊ូ ត្រូវរៀបចំប្រជាជនយ៉ាងម៉េច ឬក្នុងការកសាងបក្សត្រូវ យល់ដឹងអំពីបក្ស។ ប្រសិនបើគេមិនយល់ដឹងច្បាស់អំពីបក្ស យើងត្រូវបណ្ដុះបណ្ដាល កម្មាភិបាល បក្ខជនជាបណ្ដើរៗ។ ភារកិច្ចរបស់យើង គឺនៅតាមភូមិនីមួយៗ ឃុំ នីមួយៗនិងស្រុកនីមួយៗ ត្រូវមានគណៈអភិបាលកិច្ចការរបស់យើង ដើម្បីណែនាំ មិត្ត។ នៅពេលដែលគេធំដឹងក្ដី មានការចាត់តាំងល្អហើយ ភាគីទាំងពីរនឹងសហ ប្រតិបត្តិការគ្នា។ នោះគឺជាដំណើរការលំបាកណាស់”។
អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Thoungloun Sisoulith នៅពេលអញ្ជើញមកបំពេញទស្សនាកិច្ចនៅវិទ្យាស្ថានរដ្ឋបាលជាតិហូជីមិញ។ (រូបថត៖ VOV) |
ក្រឡេកមើលឡើងវិញនូវប្រវត្តិសាស្ត្រមួយជំពូកដ៏អង់អាចក្លាហានដែលបានកន្លងផុតទៅ ប្រជាជននៃប្រទេសទាំងពីរវៀតណាម-ឡាវអាចមានមោទនភាពចំពោះដំណើរ ការកកើតនិងអភិវឌ្ឍនៃទំនាក់ទំនងមិត្តភាពមួយដ៏មហិមារ សាមគ្គីភាពពិសេស កម្រមានលើពិភពលោក។ ប្រវត្តិសាស្ត្រនោះបានកត់សម្គាល់ការប្ដេជ្ញាចិត្ត ការពលី សាច់ស្រស់ឈាមស្រស់និងមោនសញ្ចេតនាដ៏ស៊ីជម្រៅរវាងកុលបុត្រនៃប្រជាជាតិទាំងពីរ។ សព្វថ្ងៃនេះ ប្រទេសទាំងពីរនៅតែកំពុងដើរតាមស្នាមដានជើងរបស់ជំនាន់មុនៗ ដោយតែងតែជួយគ្នាទៅវិញទៅមកក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

