តំណាងគណៈកម្មាធិការរៀបចំការបោះឆ្នោតតំបន់ពិសេសកូតូ និងការិយាល័យបោះឆ្នោតផ្តល់ព័ត៌មានដល់អ្នកនេសាទដែលចូលចតនៅកំពង់ផែ។ រូបថត៖ VOV |
នៅលើកោះកូតូធំ ការតុបតែងលម្អ និងការឃោសនាត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ ធ្វើឱ្យបរិយាកាសកាន់តែរស់រវើក។ ក្រៅពីផ្ទាំងប៉ាណូ និងផ្ទាំងបដាចម្រុះពណ៌នៅតាមដងផ្លូវ ក៏មានប្រព័ន្ធយានយន្តអគ្គិសនីដែលធ្វើការឃោសនានៅតាមតំបន់លំនៅដ្ឋាន និងកំពង់ផែសមុទ្រផងដែរ។ លោក Dang Van Hội ជាអ្នកស្រុកនៅភូមិ Dao Tran ខេត្តក្វាងនិញ បានឲ្យដឹងថា៖ “ខ្ញុំដឹងថាថ្ងៃទី១៥ ខែមីនា គឺជាថ្ងៃបោះឆ្នោត។ ជាធម្មតា ខ្ញុំទៅសមុទ្រចាប់ពីម៉ោង ៦ ព្រឹក ប៉ុន្តែនៅថ្ងៃនោះ ខ្ញុំនឹងឆ្លៀតពេលដើម្បីត្រឡប់មកវិញ ទៅបោះឆ្នោតដើម្បីអនុវត្តសិទ្ធិពលរដ្ឋរបស់ខ្លួន”។
ឃុំប៊ិញលៀវបន្តពិនិត្យបញ្ជីឈ្មោះបេក្ខជន និងផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយដល់ប្រជាជន។ រូបថត៖ VOV |
ក្នុងពេលនោះ នៅតំបន់ព្រៃភ្នំនៃខេត្តក្វាងនិញ បរិយាកាសនៃទិវាបុណ្យរបស់ប្រទេសទាំងមូល កំពុងរីករាលដាលពាសពេញគ្រប់ភូមិ និងឃុំទាំងអស់។ លោក Ly Van Thuong ប្រធានភូមិ ប៊ិញអាន ឃុំ ប៊ិញលៀវ បានឲ្យដឹងថា៖ “ការងាររៀបចំ ចាប់ពីការបិទផ្សាយបញ្ជីឈ្មោះបេក្ខជន បទប្បញ្ញត្តិ និងប័ណ្ណបោះឆ្នោត ត្រូវបានបង្ហើយ។ បច្ចុប្បន្ននេះ យើងកំពុងពិនិត្យបញ្ជីឈ្មោះបេក្ខជន ដើម្បីធានាថាការបោះឆ្នោតសម្រេចបាននូវលទ្ធផលល្អ។ ការងារត្រៀមរៀបចំសម្រាប់ការតុបតែងលម្អ និងការឃោសនាក៏ត្រូវបានបញ្ចប់រួចរាល់។ ប្រជាជនមានការសប្បាយរីករាយយ៉ាងខ្លាំង។ មនុស្សគ្រប់គ្នាត្រៀមខ្លួនជាស្រេចដើម្បីបំពេញកាតព្វកិច្ច និងសិទ្ធិពលរដ្ឋរបស់ខ្លួន”៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

