ព្រះមហាក្សត្រ Bhutan Jigme Khesar Namgyel Wangchuck និងម្ចាស់ក្សត្រីនៅថ្ងៃទី ១៨ ខែសីហានេះ បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម (រូបថត៖ chinhphu.vn) |
ប្រទេសវៀតណាមនិងប៊ូតាន ដែលជាប្រទេសអាស៊ីពីរ តែងតែចែករំលែកភាពស្រដៀងគ្នា និងភាពស្និទ្ធស្នាលជាច្រើន ជាពិសេសគឺទេសភាពធម្មជាតិដ៏ស្រស់ស្អាត វប្បធម៌ព្រះពុទ្ធសាសនា ប្រជាជនដែលស្រឡាញ់សន្តិភាព និងលើកកម្ពស់របៀបរស់នៅសាមញ្ញ។ ដំណើរយាងទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទនៃការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ ហើយប្រទេសទាំងពីរមានគោលបំណង ធានាឱ្យមានការអភិវឌ្ឍប្រកប ដោយតុល្យភាព និងនិរន្តរភាព។
ទំនាក់ទំនងអភិវឌ្ឍន៍ល្អប្រសើរ
វៀតណាមនិងប៊ូតានបានបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១២។ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតមក វៀតណាមតែង តែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយប៊ូតាន់ ដោយចាត់ទុកប៊ូតាន់ជាប្រទេសនាំមុខគេក្នុងការអនុវត្តគោលដៅ កំណើនបៃ តង និងរក្សាសន្ទស្សន៍ "សុភមង្គល"។ ក្នុងពេលជាមួយគ្ននោះ ប៊ូតាន តែងតែចាត់ទុកវៀតណាមជាប្រទេសអាទិភាពមួយក្នុងការជំរុញទំនាក់ទំនង ទ្វេ ភាគី ក៏ដូចជាចង់ស្វែងយល់ពីបទពិសោធន៍អភិវឌ្ឍន៍របស់វៀតណាមផង ដែរ។
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានផ្លាស់ប្តូរ តាមទូរស័ព្ទជាប្រចាំក្នុងឱកាសនៃពិធីបុណ្យទានសំខាន់របស់គ្នាទៅវិញទៅមក។ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បានមានប្រសាសន៍នៅ មុនពេលបំពេញទស្សនកិច្ចនេះថា៖ “ទាក់ទងនឹងទំនាក់ទំនងនយោ បាយនិងការទូត ប្រទេសទាំងពីរតែងតែផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងសម្របសម្រួលបានល្អ គាំទ្រគ្នាទៅវិញទៅមក។ ប្រទេសទាំងពីរតែងតែពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ សហភាពអន្តរសភា សភាអាស៊ី ក៏ដូចជាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក”។
ទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងប៊ូតាន បច្ចុប្បន្នសម្រេចបានប្រហែល ២០.០០០ ដុល្លារ/ឆ្នាំ ហើយថ្មីៗនេះ ប្រទេសទាំងពីរបានខិតខំប្រឹងប្រែងលើកកម្ពស់វិស័យនេះ។ បច្ចុប្បន្ន វៀតណាមមានគម្រោងវិនិយោគចំនួន២នៅប្រទេសប៊ូតាន ដែលមានទុនចុះបញ្ជីសរុប ៩៣៧.០០០ ដុល្លារ។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានមានប្រសាសន៍ថា៖ “ទាក់ទងនឹងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ប្រទេសទាំងពីរកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេលថ្មីៗនេះ។ វៀតណាមតែងតែនាំចេញទៅកាន់ប៊ូតាននូវផលិតផលដូចជា៖ ឈើ គ្រឿងចក្រ សំភារៈឧបករណ៍ គ្រឿងបន្លាស់ ។ល។”។
សក្កានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ
ប្រទេសទាំងពីរជឿជាក់ថា នៅតែមានសក្ដានុពលជាច្រើនក្នុងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ទេសចរណ៍ វប្បធម៌ អប់រំ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍបៃតង។ល។ ដូច្នេះហើយ វៀតណាមនិងប៊ូតានកំពុងពិចារណាបង្កើតយន្តការពិគ្រោះយោបល់រវាងក្រសួងការបរទេសទាំងពីរ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការ។ ជាពិសេស ប៉ូតានលើកទឹកចិត្តសហគ្រាសវៀតណាមមកបណ្តាក់ទុន នៅតំបន់សេដ្ឋកិច្ចពិសេស Gelephu Mindfulness City របស់ប៊ូតាន និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ ទេសចរណ៍ ខាងព្រលឹងវិញ្ញាណ វប្បធម៌និងព្រះពុទ្ធសាសនា។
ទេសចរណ៍បែបពុទ្ធសាសនា និងខាងវិញ្ញាណគឺជាចំណុចលេចធ្លោក្នុងកិច្ច សហប្រតិបត្តិការទ្វេភាគី ដូច្នេះហើយនាពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរ ណ៍ Vietjet Air បានរៀបចំជើងហោះហើរមួយចំនួន ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់ប្រទេសប៊ូតាន តាមជើងហោះហើរឯកទេស។ ក្រុមហ៊ុនអាកាសចរណ៍ Bhutan Airlines ក៏គ្រោងនឹងដំណើរការជើង ហោះហើរត្រង់ក្នុងអំឡុងពេលរដូវកាលទេសចរណ៍កំពូលផងដែរ។ ប្រតិបត្តិការជើងហោះ ហើរត្រង់រវាងវៀតណាម និងប៊ូតាន គឺជាការជំរុញដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។
ប្រទេសទាំងពីរក៏កំពុងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសាសនា ជាពិសេសព្រះពុទ្ធសាសនា ការអប់រំ និងការផ្លាស់ប្តូរធនធានមនុស្ស។ ប៊ូតាន យកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការផ្លាស់ប្តូរគណៈប្រតិភូសិក្សានិងវប្បធម៌ ព្រមទាំងជំរុញការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជននៅវេទិកាតំបន់ និងអន្តរជាតិ។
ក្នុងបណ្តាជំនួប ថ្នាក់ដឹកនាំវៀតណាមនិងប៊ូតាន តែងតែបង្ហាញទំនុកចិត្តលើទស្សនវិស័យអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ដោយឈរលើការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពលើវិស័យសហប្រតិបត្តិការ ដូចជា សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាដើម ដូច្នេះហើយ ដំណើរយាងទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់ព្រះមហាក្សត្រ ប៊ូតាន លើកនេះ នឹងបើកទូលាយវិស័យជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការដូចជា៖ កសិកម្ម ទេសចរណ៍ ជាពិសេសទេសចរណ៍វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបៃតង។
ដោយផ្អែកលើតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងនៃប្រទេសនីមួយៗ វៀតណាមនិងប៊ូតានបានប្តេជ្ញាចិត្តពង្រីកស្ពាននៃកិច្ចសហប្រតិបត្តិការ និងមិត្តភាព បង្កើតការផ្តល់ជូនដ៏មានតម្លៃសម្រាប់ប្រទេសទាំងពីរឈានចូលយុគសម័យថ្មីប្រកបដោយទំនុកចិត្ត និងរួមដៃគ្នាកសាងពិភពលោកសន្តិភាព តុល្យភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដំណើរយាងទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់ព្រះមហាក្សត្រ Bhutan Jigme Khesar Namgyel Wangchuck មានគោលបំណងដើម្បីអនុវត្តន៍ជាក់ស្តែងរាល់ការប្តេជ្ញាចិត្តនេះ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
