ទង់បក់នៅមុខកិច្ចប្រជុំកំពូលអង្គការណាតូនៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។ (រូបថត៖ REUTERS/Yves Herman) |
កិច្ចប្រជុំកំពូលអង្គការណាតូឆ្នាំនេះនៅទីក្រុងឡាអេបានប្រមូលផ្តុំប្រមុខរដ្ឋនៃប្រទេសសមាជិកចំនួន ៣២ ដែលក្នុងនោះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានអញ្ជើញចូលរួមជាលើកដំបូងនៅក្នុងអាណត្តិប្រធានាធិបតីទី ២ របស់លោក។
គោលដៅ ៥%
នៅថ្ងៃទី ២៣ ខែមិថុនា ត្រឹមមួយថ្ងៃមុនពេលកិច្ចប្រជុំកំពូលអង្គការណាតូបើកនៅទីក្រុងឡាអេ អគ្គលេខាធិការអង្គការណាតូលោក Mark Rutte បានប្រកាសថា ប្រទេសជាសមាជិកនៃសម្ព័ន្ធភាពយោធានេះ បានឈានដល់ឯកភាពលើកម្រិត ចំណាយថ្មីលើវិស័យការពារជាតិ ដែលស្មើនឹង ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) រួមមាន ៣,៥% នៃ GDP សម្រាប់ការចំណាយលើវិស័យការពារជាតិសុទ្ធសាធ រួមជាមួយនឹង ១,៥% សម្រាប់ហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មពាក់ព័ន្ធ។ ដោយសម្រេចបានការឯកភាពដែលត្រូវបានចាត់ទុកថា ជាប្រវត្តិសាស្ត្រនោះ បណ្តាប្រទេសណាតូបានបំពេញការទាមទារដ៏ធំបំផុតមួយដែលរដ្ឋបាលសហរដ្ឋអាមេរិករបស់លោកប្រធានាធិបតី Donald Trump បានដាក់ចេញអស់រយៈពេលជាច្រើនឆ្នាំ កន្លងមក ចាប់ពីអាណត្តិទីមួយរបស់លោក Donald Trump (២០១៦-២០២០) នោះគឺ ត្រូវបង្កើនថវិកាការពារជាតិជាច្រើនដង។ ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នក ជំនាញ Max Bergmann នាយកកម្មវិធីអឺរ៉ុប រុស្ស៊ី និងអឺរ៉ាស៊ី នៅមជ្ឈមណ្ឌលស្រាវជ្រាវ យុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ប្រចាំទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋ
អាមេរិក) ថា បញ្ហាស្មុគ ស្មាញសម្រាប់អឺរ៉ុបគឺ ការខិតខំប្រឹងប្រែងរបស់សមាជិកណាតូនៅអឺរ៉ុបដើម្បីសម្រេច បាននូវគោលដៅ ៥% ពោលខាងលើ ដែលអាចជំរុញឲ្យអាមេរិកពន្លឿនការដកបន្តិចម្ដងៗរាល់ការ សន្យាសន្តិសុខចំពោះទ្វីបនេះ។
"បណ្ដាប្រទេសអឺរ៉ុបគិតថា ការយល់ព្រមលើចំណាយបន្ថែមទៀតសម្រាប់វិស័យការពារជាតិនឹងផ្គាប់ចិត្តលោក Trump ហើយរក្សាជនអាមេរិកនៅអឺរ៉ុប ប៉ុន្តែ ខ្ញុំគិតថា ការបង្កើនការចំណាយ លើវិស័យការពារជាតិនោះ នឹងអនុញ្ញាតឱ្យប្រធានាធិបតី Trump និងរដ្ឋបាលអាមេរិក ចាត់ទុកថា អឺរ៉ុបជាទីបំផុតបានធ្វើសកម្មភាពរួមគ្នាលើវិស័យការពារជាតិ ដូច្នេះសហរដ្ឋ អាមេរិកមិនចាំបាច់ស្ថិតក្នុងអឺរ៉ុបទៀតទេ។ ហេតុនេះហើយ បញ្ហាធំមួយនៃកិច្ចប្រជុំ កំពូលណាតូលើកនេះគឺការដែលអាមេរិកនឹងរកវិធីកាត់បន្ថយវត្តមានយោធានៅអឺរ៉ុប និងលើពិភពលោក ហើយនោះនឹងជាការកាត់បន្ថយដ៏ធំមួយដែរ”។
បញ្ហាមួយទៀត បើយោងទៅតាមលោកស្រី Iana Maisuradze អ្នកវិភាគនៅមជ្ឈ មណ្ឌលគោលនយោបាយអឺរ៉ុប (EPC) នៅទីក្រុងប្រ៊ុចសែលនោះ គឺជាការព្រួយបារម្ភទាក់ ទិននឹងសមត្ថភាពរបស់សមាជិកណាតូក្នុងការបំពេញគោលដៅ ៥% ក្នុងបរិបទ ដែលប្រទេសនានាមានធនធានហិរញ្ញវត្ថុខុសៗគ្នា។ "ការធ្វើតេស្តចំពោះគោលដៅនេះ នឹងជាផែនទីបង្ហាញផ្លូវដើម្បីអនុវត្តន៍គោល ដៅចំណាយ ៥% នៃ GDP លើវិស័យការពារជាតិ។ មិនថានោះជាឆ្នាំ ២០៣០ ឆ្នាំ ២០៣២ ឬ ឆ្នាំ២០៣៥ ដែរ? ប្រការនេះអាស្រ័យភាគច្រើនទៅលើការដែលថា តើប្រទេសសមាជិកនឹង ចំណាយប៉ុន្មានហើយក្នុងរយៈពេលប៉ុន្មាន។"
អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ធ្វើសន្និសីទសារព័ត៌មានមុនកិច្ចប្រជុំកំពូលណាតូ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥។ រូបថត៖ REUTERS/Yves Herman |
បញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា
ក្រៅពីបញ្ហាផ្ទៃក្នុងរបស់អង្គការណាតូ ដោយផ្តោតលើការបង្កើនការចំណាយលើវិស័យការពារជាតិ និងអនាគតនៃការសន្យាសន្តិសុខរបស់អាមេរិកចំពោះអឺរ៉ុប ប្រធាន បទផ្សេងៗទៀតដូចជាជម្លោះរុស្ស៊ី-អ៊ុយក្រែន ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ និងការជ្រៀត ជ្រែករបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាក៏បានទាក់ទាញការយកចិត្តទុកដាក់ផងដែរ។ ទាក់ទងនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន បញ្ហាបច្ចុប្បន្នចំពោះអង្គការណាតូ គឺការខ្វែង គំនិតគ្នាកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងសមាជិកដទៃទៀតក្នុងការដាក់ សម្ពាធលើរុស្ស៊ី ឬបង្កើនការគាំទ្រដល់អ៊ុយក្រែន។ ខណៈពេលដែលមន្ត្រីណាតូជា ច្រើនបានអះអាងថា ការដែលអ៊ុយក្រែនចូលជាសមាជិកនៃសម្ព័ន្ធភាពយោធានេះគឺជា "ដំណើរការដែលមិនអាចបញ្ច្រាសបាន" មន្ត្រីជាន់ខ្ពស់របស់អាមេរិក រួមទាំងលោក ប្រធានាធិបតី Donald Trump បានប្រកាសជាច្រើនលើកច្រើនសារថា ពួកគេមិន គាំទ្រគំនិតនេះទេ។
ទាក់ទងនឹងជម្លោះដ៏ស្មុគស្មាញនៅមជ្ឈិមបូព៌ារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ រួមទាំងការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក សមាជិកអឺរ៉ុបក្នុងណាតូកំពុងជួបការលំបាកក្នុង ការជះឥទ្ធិពលលើជម្រើស
គោលនយោបាយរបស់សហរដ្ឋអាមេរិក ក៏ដូចជាការកំណត់ តួនាទីរបស់អឺរ៉ុប។ យោងតាមលោកស្រី Beatrice de Graaf អ្នកជំនាញស្រាវជ្រាវសន្តិ សុខ និងភេរវកម្មនៅសាកលវិទ្យាល័យ Utrecht (ហូឡង់) មេដឹកនាំអឺរ៉ុបបច្ចុប្បន្នកំពុង ព្យាយាមមិនរិះគន់ទង្វើរបស់អាមេរិកនៅមជ្ឈិមបូព៌ា មួយផ្នែកពីដើម្បីរក្សាសាមគ្គីភាពផ្ទៃ ក្នុងណាតូ និងមួយផ្នែកទៀតគឺដើម្បីរក្សាឱកាសសម្រាប់កិច្ចខិតខំប្រឹងប្រែងការទូត លើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។
“ខ្ញុំមានអារម្មណ៍ថា មេដឹកនាំអឺរ៉ុបនៅតែចង់នាំអាមេរិកចូលរួមក្នុងដំណើរការនេះ ពោលគឺនៅតែរក្សាសម្ពាធ (លើអ៊ីរ៉ង់) ប៉ុន្តែក្នុងពេលជាមួយគ្នានេះ បើកផ្លូវការទូតមួយ។ នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ប្រធានាធិបតីបារាំង Emmanuel Macron សុទ្ធតែបាននិយាយថា ចាំបាច់ត្រូវសន្ទនាជាមួយអ៊ីរ៉ង់ ហើយពួកគេកំពុងដើរចំផ្លូវត្រឹមត្រូវ”។
យោងតាមអ្នកសង្កេតការណ៍ កិច្ចខិតខំប្រឹងប្រែងការទូតរបស់អឺរ៉ុបជាមួយអ៊ីរ៉ង់ ដែលបានចាប់ផ្តើមឡើងវិញកាលពីចុងសប្តាហ៍មុន ជាមួយនឹងជំនួបរបស់រដ្ឋមន្ត្រី ការបរទេសអាល្លឺម៉ង់ អង់គ្លេស បារាំង ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នៅទីក្រុង ហ្សឺណែវ (ស្វីស) អាចនឹងត្រូវបានជំរុញបន្ថែមទៀត ដោយសេចក្តីថ្លែងការណ៍ថ្មី បំផុតរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅមុនថ្ងៃបើកកិច្ចប្រជុំ កំពូលណាតូដែលថា អ៊ីស្រាអែល និងអ៊ីរ៉ង់បានទទួលយក
បទឈប់បាញ់គ្នាដ៏ ពេញលេញ ហើយអាមេរិកចង់ឆ្ពោះទៅរកដំណោះស្រាយការទូតដ៏យូរអង្វែងជាមួយ អ៊ីរ៉ង់៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

