លោក Bome (កណ្ដាល) ទទួលអំណោយពីអាជ្ញាធរមូលដ្ឋាន។ |
នៅខែសីហាឆ្នាំ២០១២ លោក Ja Na បានចេញពីពន្ធនាគារ ហើយវិលត្រឡប់ មកស្រុកកំណើតវិញ លោកប្ដេជ្ញាចិត្តបំភ្លេចចោលរឿងអតីតកាល ចាប់ផ្ដើមជីវិតថ្មី។ លោក ឧស្សាហ៍ព្យាយាមសិក្សាបទពិសោធន៍ធ្វើស្រែចម្ការរបស់អ្នកភូមិដើម្បីដាំស្រូវ កាហ្វេ ម្រេច ចិញ្ចឹមត្រី បសុសត្វ បសុបក្សីជាដើម។ ពីបាតដៃទទេ អាស្រ័យការខិតខំ ឧស្សាហ៍ ព្យាយាមប្រកបការងាររកស៊ី បានជាជីវភាពរស់នៅរបស់គ្រួសារគាត់កាន់តែប្រសើរ ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មានឆ្នាំខ្លះ គ្រួសារគាត់ទទួលបានប្រាក់ចំណូលជិត១៥០ លានដុង។ អាជ្ញាធរមូលដ្ឋានតែងតែយកចិត្តទុកដាក់សួរសុខទុក្ខ លើកទឹកចិត្តនិងជួយ ឧបត្ថម្ភគ្រួសារគាត់។ លោក Nguyen Huu Tho លេខាគណៈកម្មាធិការបក្សស្រុកនិង ជាប្រធានក្រុមប្រឹក្សាប្រជាជនស្រុក Dak Doa ឲ្យដឹងថា៖ “លោក Ja Na ជាអ្នកដឹកនាំអង្គការ Fulro នៅ Tay Nguyen។ ក្នុងអំឡុងពេលគាត់ ជាប់ពន្ធនាគារ កូនៗរបស់គាត់នៅតែអាចទៅរៀនថ្នាក់ឧត្តមសិក្សា ហើយបន្ទាប់ពី បញ្ចប់ការសិក្សា មានការងារធ្វើដោយស្ថិរភាព អាជ្ញាធរមូលដ្ឋានក៏ជួយសម្រួលឲ្យចៅខ្ចីទុនពី ធនាគារទៀតផង។ នៅពេលគាត់វិលត្រឡប់មកស្រុកវិញ យើងតែងតែយកចិត្ត ទុកដាក់ សួរសុខទុក្ខ លើកទឹកចិត្ត បង្កលក្ខណៈសម្រាប់គាត់ស្ដារសេដ្ឋកិច្ចគ្រួសារ ឡើងវិញ កែលម្អស្រែចម្ការសម្រាប់ចិញ្ចឹមសត្វ។ តាំងពីពេលនោះមក លោករស់នៅ ប្រកបដោយភាពសុខដុមជាមួយបងប្អូន ហើយចូលរួមយ៉ាងសកម្មក្នុងការងារសង្គម នៅមូលដ្ឋានផងដែរ”។
ពីមនុស្សម្នាក់ដែលដើរខុសផ្លូវ លោក Bome បានចេះកែខ្លួន វិលត្រឡប់មកកសាងភូមិស្រុកឲ្យកាន់តែសម្បូរធូធារ |
នៅឆ្នាំ២០១៣ គ្រួសារលោក Bome ត្រូវបានគណៈកម្មាធិការប្រជាជនឃុំ Ha Bau ទទួលស្គាល់ជា គ្រួសារវប្បធម៌។ លោក Bome បានចែករំលែកថា៖ “ខ្ញុំជាជនជាតិវៀតណាម គឺត្រូវស្នេហាប្រទេសវៀតណាម ធ្វើយ៉ាងណានាំ ប្រទេសយើងអភិវឌ្ឍកាន់តែខ្លាំងក្លា ដើម្បីប្រកៀកស្មាជាមួយប្រទេសដទៃទៀត។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា Tay Nguyen នៅពេលអនាគតនឹងអភិវឌ្ឍយ៉ាងខ្លាំងជាង ទៀត។ ខេត្ត Gia Lai មានលក្ខណៈងាយស្រួលនោះគឺផ្លូវដោះដូរពាណិជ្ជកម្មរវាង វៀតណាម កម្ពុជា និងឡាវ។ ផ្លូវថ្នល់ក៏ដូចនឹងសសៃឈាមមនុស្សអញ្ចឹងដែរ បើសិនជា មានការធ្វើចរាចរណ៍យ៉ាងល្អ គឺមនុស្សមានសុខភាពល្អ។ ខ្ញុំគិតថា សេដ្ឋកិច្ចក៏អញ្ចឹងដែរ”។
អាស្រ័យមានរបៀបរស់នៅដ៏សាមញ្ញ ឧស្សាហ៍ព្យាយាម និងជាគំរូ ដូច្នេះបានជា លោក Bome មានកិត្យានុភាពខ្ពស់ក្នុងសហគមន៍។ លោកក៏ជាគំរូមួយរបស់រាល់ មនុស្សដែលទោះជាធ្លាប់ដើរខុសផ្លូវក៏ដោយ ប៉ុន្តែចេះកែខ្លួន វិលត្រឡប់មកកសាងភូមិ ស្រុកឲ្យកាន់តែសម្បូរធូធារនិងសុភមង្គលផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

