
ខែមិនា នៅពេលដែលពន្លឺព្រះអាទិត្យនៅរដូវផ្ការីកវែងអន្លាយ ក៏ជាពេលវេលាដែលផ្កាជើងគោរីកស្គុះស្គាយបង្អួតសម្រស់ពាសពេញតំបន់ព្រៃភ្នំនៃ Son La។
នៅតាមសងខាងផ្លូវហាយវេលេខ៦ រហូតដល់ច្រាំងថ្មចោត... ផ្កាជើងគោកំពុងរីកស្គុះស្គាយ។
មកដល់ក្រុងភ្នំ Son La នៅពេលនេះ ភ្ញៀវទេសចរអាចគយគន់ទេសភាពផ្កាជើងគោ យ៉ាងងាយស្រួលនៅតាមដងផ្លូធំៗ។
នៅរដូវផ្ការីក ទិដ្ឋភាពកាន់តែរ៉ូមែនទិក និងពោរពេញដោយកម្លាំងរស់។
ផ្កាជើងគោពណ៌ស លាយជាមួយពណ៌ស្វាយ លេចធ្លោនៅកណ្តាលផ្ទៃមេឃពណ៌ខៀវស្រឡះ។

ប្រជាជននិងភ្ញៀវទេសចរជាច្រើនកំពុងថតរូបដើម្បីផ្តិតយកពេលវេលាដ៏ស្រស់ស្អាតក្នុងរដូវផ្កាជើងគោ ។
នារីជនជាតិថៃថតរូបជាមួយផ្កាជើងគោ ដោយស្លៀកពាក់អាវ Com និងកន្សែង Pieu ប្រពៃណីរបស់ជនជាតិខ្លួន។
នៅខេត្ត Son La ផ្កាជើងគោត្រូវបានប្រៀបប្រដូចទៅនឹងនារីជនជាតិថៃដែលមានសម្រស់ដ៏ស្រស់ស្អាត បរិសុទ្ធ សុភាពរៀបសារ និងស្មោះត្រង់។
ផ្កាជើងគោពណ៌សដែលរីកស្គុះស្គាយពាសពេញព្រៃភ្នំ តាំងពីយូរយាណាស់មកហើយ បានក្លាយជាលក្ខណៈវិសេសវិសាលរបស់ខេត្ត Son La ភាគពាយ័ព្យក្នុងនិទាឃរដូវ។
ជារៀងរាល់ឆ្នាំក្នុងរដូវផ្កាជើងគោរីកម្តងៗ ទីក្រុង Son La តែងតែរៀបចំពិធីបុណ្យផ្កាជើងគោ សំដៅលើកតម្កើង អភិរក្ស និងពង្រីកតម្លៃវប្បធម៌បណ្តាជនជាតិក្នុងតំបន់។
ឆ្នាំនេះ ពិធីបុណ្យផ្កាជើងគោត្រូវបានទីក្រុង Son La រៀបចំឡើងនៅថ្ងៃទី ១៥-១៦ ខែមីនា ជាមួយនឹងសកម្មភាពវប្បធម៌ និងសិល្បៈប្លែកៗ គួរឲ្យទាក់ទាញជាច្រើន៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ