ទិដ្ឋភាពនៃពិធីបុណ្យ Xoe Chieng ប្រចាំឆ្នាំ (រូបថត៖ Khac Kien/VOV-ភាគពាយ័ព្យ) |
ពិធីបុណ្យ Xoe Chieng គឺជាពិធីបុណ្យដ៏សំខាន់មួយរបស់ក្រុមជនជាតិថៃនៅតំបន់ភាគពាយ័ព្យនិយាយរួម និងប្រជាជនជនជាតិថៃនៅក្នុងឃុំ Ban Bo ខេត្ត Lai Chau និយាយដោយឡែក។ ពិធីបុណ្យនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ នៃខែទីមួយ តាមប្រតិទិនច័ន្ទគតិ។
ចាប់ពីព្រឹកព្រលឹម តំបន់ Na Khuong ភ្លឺចែងចាំងដោយពណ៌ដ៏រស់រវើកនៃសំលៀកបំពាក់ប្រពៃណី។ នៅពេលដែលសំឡេងឃ្មោះដំបូងបន្លឺឡើង ពាសពេញភ្នំព្រៃ រង្វង់របាំ Xòe បានពង្រីក ភ្ជាប់មនុស្សចាស់ កុមារនិងភ្ញៀវទេសចរមកពីទាំងជិតឆ្ងាយ ក្នុងចង្វាក់ សាមគ្គីភាព។ ចំពោះប្រជាជនថៃ របាំ Xòe គឺជាព្រលឹងរបស់ភូមិ។ រាល់ចលនាលើកដៃ និងជើងសុទ្ធតែបង្ហាញពីក្តីសង្ឃឹម សម្រាប់ជីវភាពសម្បូរធូធារនិងសុខសន្តិភាព។ អ្នកស្រី ហ័ង ធី ឡើយ ជាស្ត្រីជនជាតិថៃម្នាក់មកពីភូមិ Hua Sẳn ឃុំ Bản Bo ខេត្តឡាយចូវ បានចែករំលែកថា៖ “ខ្ញុំជាសមាជិកក្នុងក្រុមសិល្បៈរបស់ភូមិ Hua Sẳn។ ខ្ញុំមានកិត្តិយសនិងរីករាយយ៉ាងខ្លាំងដែលបានចូលរួមក្នុងពិធីបុណ្យនេះ។ ខ្ញុំសង្ឃឹមថា ឃុំនឹងរៀបចំពិធីបុណ្យនេះជារៀងរាល់ឆ្នាំ ដើម្បីរក្សារសម្រស់ប្រពៃណីរបស់ក្រុមជនជាតិថៃ ក៏ដូចជាដើម្បីផ្សព្វផ្សាយសម្រស់នៃវប្បធម៌ថៃ ដល់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ”។
ពិធីបុណ្យ Xoe Chieng ចាប់ផ្តើមនៅពេលដែលគ្រូធ្មប់ និងអ្នកភូមិធ្វើពិធីលាងគងនៅមាត់អូរ Na Khuong (រូបថត៖ Khac Kien/VOV-ភាគពាយ័ព្យ) |
នៅពេលយប់ យុវជនមកពីភូមិនៅជុំវិញ បានដុតភ្នក់ភ្លើងធំៗ នៅក្នុងវាលស្រែកណ្តាលភូមិ ហើយវាយស្គរនិងលេងគង បបួលមនុស្សគ្រប់គ្នាចូលរួមរាំរបាំ Xòe ប្រមូលផ្តុំគ្នា និងខិតមកជិតជាមួយគ្នា។ អ្នកចូលរួមក្នុងរបាំ Xòe ទាំងអស់កាន់ដៃគ្នា បង្កើតជារង្វង់មួយ ឬច្រើនរង្វង់អាស្រ័យលើចំនួនមនុស្ស និងទំហំរទីតាំងដែលទំនេរ។ ហើយពួកគេអាចបំបែកជារង្វង់ដាច់ដោយឡែកច្រើនរង្វង់ ឬរង្វង់ប្រមូលផ្តុំ ប្រសិនបើមានគ្នា ហើយតំបន់មានទំហំធំឬតូច។ របាំ Xòe ទោះបីជាសាមញ្ញក៏ដោយ ក៏មានលក្ខណៈសហគមន៍ខ្ពស់ ដែលទាក់ទាញអ្នកចូលរួមជាច្រើន។
មិនត្រឹមតែមានពិធីបុណ្យនិងមានការសម្តែងរបាំ Xòe ប៉ុណ្ណោះទេ ពិធីបុណ្យឆ្នាំនេះមានភាពរស់រវើកជាមួយនឹងសកម្មភាពបទពិសោធន៍ ជាច្រើនដែលទាក់ទងនឹងជីវភាពរបស់ប្រជាជនក្នុងតំបន់ ដូចជា៖ ការប្រកួត "ក្លិនតែ Bản Bo" ការប្រកួតប្រជែងសម្រាប់ត្បាញផលិតផលពីឫស្សី និងពក; ការជួបប្រាស្រ័យសិល្បៈរវាងភូមិ; ការសម្តែងសំលៀកបំពាក់ប្រពៃណី និងល្បែងប្រជាប្រិយ។ នៅលើអាងស្តុកទឹកវារីអគ្គិសនី ការប្រណាំងក្បូនធ្វើឡើងយ៉ាងរីករាយ ដោយទាក់ទាញយុវជនក្នុងភូមិចូលរួមយ៉ាងច្រើនកុះករ។ សំឡេងអបអរសាទរ និងសំឡេងស្រែកលើកទឹកចិត្តបន្លឺឡើងពេញព្រៃ។ តាមបណ្តោយអូរ Na Khương អ្នកទេសចរក៏រីករាយលាត់ជើងខោ ហើយចុះលេងក្នុងអូរ និងជួបប្រទះការចាប់ត្រីអូរជាមួយអ្នកស្រុក។ កន្ត្រកនេសាទឫស្សី និងបាតដៃដ៏ប៉ិនប្រសប់ដាក់ត្រីចូលទៅក្នុងកន្ត្រកដោយប៉ុនប្រសព បង្កើតជាផ្ទាំងរូបភាពបែបជនបទ និងស្និទ្ធស្នាល។
Xoe Chieng គឺជាពិធីបុណ្យខាងវិញ្ញាណនៅដើមឆ្នាំសម្រាប់ប្រជាជនថៃ ដែលមានគោលបំណងបួងសួងសុំអាកាសធាតុអំណោយផល ការប្រមូលផលដ៏បរិបូរណ៍ និងសុភមង្គលរបស់ប្រជាជន (រូបថត៖ Khac Kien/VOV-ភាគពាយ័ព្យ) |
អ្នកស្រី Nguyễn Thu Thủy ជាអ្នកទេសចរម្នាក់មកពីទីក្រុងហាណូយ បានចែករំលែកថា៖ “ខ្ញុំពិតជារីករាយណាស់ដែលបានទៅទស្សនា និងធ្វើដំណើរកម្សាន្តនៅភាគពាយ័ព្យនៃប្រទេសវៀតណាម។ ខ្ញុំពិតជារីករាយនឹងបរិយាកាសពិធីបុណ្យ ជាពិសេសអត្តសញ្ញាណជនជាតិភាគតិចនៅភាគពាយ័ព្យវៀតណាម។ នេះជាមូលហេតុដែលខ្ញុំបានជ្រើសរើសទៅកំសាន្តនិងរីករាយចូលរួមពិធីបុណ្យ Xoe Chieng។ នៅពេលដែលប្រជាជនមានពិធីបុណ្យដ៏រីករាយបែបនេះ ជាមួយនឹងមនុស្សជាច្រើន និងភាពរួសរាយរាក់ទាក់ជាច្រើន គឺផ្តល់ឱ្យខ្ញុំនូវអារម្មណ៍សប្បាយណាស់”។
លោក Nguyễn Văn Chiến អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Bản Bo ខេត្តឡាយចូវ បានឲ្យដឹងថា៖ “ចំណុចលេចធ្លោនៃពិធីបុណ្យឆ្នាំនេះគឺកន្លែងវប្បធម៌ដែលបង្ហាញ និងណែនាំផលិតផលកសិកម្ម និងមុខម្ហូបប្រចាំតំបន់ដូចជា តែ អង្ករ ទឹកឃ្មុំ ផលិតផលប៉ាក់ និងទំនិញត្បាញ...។ តាមរយៈនេះ មូលដ្ឋានសង្ឃឹមថា នឹងលើកកម្ពស់សក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍សហគមន៍ដែលផ្សាភ្ជាប់ទៅនឹងការអភិរក្សអត្តសញ្ញាណវប្បធម៌។ អាជ្ញាធរកំណត់ពិធីបុណ្យនេះនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលរួមចំណែកដល់ការកសាងម៉ាកយីហោវប្បធម៌ និងទេសចរណ៍របស់ឃុំ Bản Bo ខេត្តឡៃចូវ។
សេចក្តីរីករាយរបស់ប្រជាជននៅភូមិ Ban Bo ដែលចូលរួមក្នុងពិធីបុណ្យ Xoe Chieng នៅដើមឆ្នាំ (រូបថត៖ Khac Kien/VOV-ភាគពាយ័ព្យ) |
“ពិធីបុណ្យ Xoe Chieng គឺជាពិធីបុណ្យដ៏ពិសេសមួយរបស់ជនជាតិថៃ។ តាមរយៈពិធីបុណ្យនេះ ប្រជាជនសង្ឃឹមថា នឹងបួងសួងសម្រាប់ឆ្នាំថ្មីដែលមានអាកាសធាតុអំណោយផល ការប្រមូលផលដ៏បរិបូរណ៍ និងគ្រួសារដែលមានភាពរុងរឿង និងសុភមង្គល។ តាមរយៈការរៀបចំពិធីបុណ្យនេះ យើងខ្ញុំរំពឹងថា នឹងបង្កើនចំនួនភ្ញៀវទេសចរមកកាន់ឃុំបានបូប្រហែលជាង ១០% ជារៀងរាល់ឆ្នាំ។ សកម្មភាពទាំងនេះនឹងបង្កើតការងារ និងប្រាក់ចំណូលសម្រាប់ប្រជាជននៅក្នុងតំបន់ ក៏ដូចជាសម្រាប់ឃុំផងដែរ”។
ប្រជាជនមកពីក្រុមជនជាតិផ្សេងៗគ្នាកាន់ដៃគ្នា និងអបអរសាទរជាមួយគ្នាក្នុងរបាំ Xòe សាមគ្គីភាព (រូបថត៖ Khac Kien/VOV-ភាគពាយ័ព្យ) |
Vietnamese
China
Japan
Korea
French
Russia
Germany
Spanish
Indonesian
Thai
Laos
Khmer




